សៀមរាប៖ មន្រ្តីកងរាជអាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា ឃាតករដែលសម្លាប់នារីម្នាក់កាត់ក្បាល នៅក្នុងផ្ទះសំណាក់ប្រាសាទកែវ ត្រូវបានឃាត់ខ្លួននៅម៉ោង ជិត៧យប់ថ្ងៃទី១៣ ខែកុម្ភៈនេះ ស្ថិតនៅក្រោយផ្ទះ ស្ថិតនៅភូមិព្រៃចាស់ សង្កាត់ដូង ក្រុងសៀមរាប ពោលជិតព្រលានយន្តហោះ ខណៈដែលជនសង្ស័យរូបនេះ បានព្យាយាមយកក្បាល នារីរងគ្រោះដុតចោល ឯម្នាក់ទៀត ត្រូវបានឃាត់ខ្លួននៅខេត្តឧត្តរមានជ័យ។

មន្រ្តីកងរាជអាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា តាមការសន្និដ្ឋានជំហានដំបូងករណីនេះ គឺកើតចេញពីរឿង ស្នេហាត្រីកោណ ហើយឃាតករដែល បានសម្លាប់នារីរងគ្រោះនេះ មានឈ្មោះ ច័ន្ទ ឆៃយ៉ា ហៅសារ៉ាត់ មុខមុខរបរជាអ្នក នាំភ្ញៀវទេសចរណ៍ថៃ គ្រោងការឃាតកម្មនេះ គឺមានផែនការច្បាស់លាស់ និងមានជំនាញ ថែមទៀតផង។ មុនធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ បានណាត់ជួបគ្នា ជាមួយនារីរងគ្រោះ ក្នុងបន្ទប់ផ្ទះសំណាក់ ខណៈនេះ ជនសង្ស័យបានវាយចំកណ្តាលដើមទ្រូង នារីរងគ្រោះឲ្យសន្លប់ រួចបានយកខ្សែរិតក ឲ្យស្លាប់ បន្ទាប់ក៏បានអារក នារីរងគ្រោះរួច រត់គេចខ្លួនបាត់។

មន្រ្តីកងរាជអាវុធហត្ថ ក៏បានបញ្ជាក់បន្ថែមទៀតថា ដោយឡែកឃាតករម្នាក់ទៀត ត្រូវបានឃាត់ខ្លួននៅក្នុងខេត្តឧត្តរមានជ័យ ហើយពេលនេះកំពុង បញ្ជូនខ្លួនមកកាន់ខេត្តសៀមរាប៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល

ព័ត៌មានចាស់៖

សៀមរាប៖ គិតមកត្រឹមម៉ោង ៥ល្ងាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រោយពីបើកការស៊ើបអង្កេត យ៉ាងយកចិត្តទុក ដាក់ពីសំណាក់សមត្ថកិច្ច ខេត្តសៀមរាប សាកសពក្មេងស្រី ដែលគេប្រទះ ឃើញនៅក្នុងបន្ទប់លេខ៣០១ នៃផ្ទះ សំណាក់ប្រាសាទកែវ ត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណហើយ នារីរងគ្រោះ គឺឈ្មោះ កេង ធីតា អាយុ២៤ឆ្នាំ មានម្តាយឈ្មោះ ឡេង សិលា រស់នៅភូមិបឹងខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

បច្ចុប្បន្នសមត្ថកិច្ច កំពុងសួរនាំម្តាយជនរងគ្រោះ និងធ្វើការស្រាវជ្រាវ រកព័ត៌មានបន្ថែម ដើម្បីឈានដល់ការចាប់ខ្លួន ជនដៃដល់ក្នុងរឿង ឃាតកម្មដ៏សាហាវព្រៃផ្សៃនេះ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១២ ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៦នេះ ការភ្ញាក់ផ្អើលពេញខេត្តសៀមរាប ដោយសារតែ ប្រទះឃើញសាកនារីវ័យជាង ២០ឆ្នាំម្នាក់ដេកស្លាប់ក្នុងបន្ទប់៣០១ នៃផ្ទះសំណាក់ប្រាសាទកែវ ផ្លូវផ្សារញ៉ែ ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប ដែលសពនារីរងគ្រោះ ត្រូវបានឃាតករសម្លាប់ កាត់ក្បាលយកទៅបាត់ បន្សល់ទុកតែខ្លួនត្រឹម ករចុះក្រោមរួចរុំជាមួយភួយពណ៌ផ្កាឈូក ហើយញាត់សពចូល ក្រោមគ្រែ ដល់ម៉ោង១២បុគ្គលិក ផ្ទះសំណាក់ខាងលើ បានចូលរៀបន្ទប់ក៏ ប្រទះឃើញសពតែម្តង។ ពេលនេះសពនារីរងគ្រោះ ពុំទាន់មានប្រភពណាមួយបញ្ជាក់ថា ការស្លាប់របស់នាង ត្រូវបានឃាតករ សម្លាប់ដោយ មូលហេតុអ្វីនៅឡើយទេ។ នៅល្ងាចថ្ងៃដដែលនេះ ក្រោយពិនិត្យរួចរាល់ សមត្ថកិច្ចបានប្រគល់ឲ្យ សាច់ញាតិនិងអាណាព្យាបាលមក ទទួលយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]