កាលពីប៉ុន្មានម៉ោងមុននេះ មានការចែករំលែក ព័ត៌មានទាក់ទិន ទៅនឹងការកាត់ក្បាល ក្មេងស្រីម្នាក់ ក្នុងផ្ទះសំណាក់មួយ កន្លែងនៅឯខេត្ដសៀមរាប ពេញបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក។

ឃាតកម្ម សាហាវ ព្រៃផ្សៃ កាត់ក្បាល ក្មេងស្រីម្នាក់ យកទៅបាត់ នៅផ្ទះសំណាក់ ១យីហោ ប្រាសាទកែវ នៅផ្លូវផ្សារញ៉ែ ខេត្តសៀមរាប ពេលនេះសមត្ថកិច្ចចម្រុះ កំពុងតែត្រួតពិនិត្យ សាកសព

ខេត្តសៀមរាប៖ឃាតកម្ម សាហាវ ព្រៃផ្សៃ ជនដៃដល់ សម្លាប់កាត់ក្បាល ក្មេងស្រីម្នាក់ ហើយយកក្បាលទៅបាត់ នៅផ្ទះសំណាក់ ១កន្លែងផ្លូវផ្សារញ៉ែ ខេត្តសៀមរាប សមត្ថកិច្ចចម្រុះ កំពុងតែត្រួតពិនិត្យ សាកសព។

ហេតុការណ៍ ភ្ញាក់ផ្អើលបាន កើតឡើង នៅម៉ោង១២ថ្ងៃត្រង់ ទី១៣កម្ភះឆ្នាំ២០១៦នេះ នៅផ្លូវផ្សារញ៉ែ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។ ចំណុចផ្ទះសំណាក់ យីហោប្រាសាទកែវ។ សាកសព អាចឃាតក សម្លាប់នៅវេលាម៉ោង ទៀបភ្លឺ ថ្ងៃទី១៣កុម្ភៈ ឆ្នាំ២០១៦នេះ។ នេះបើតាម សមត្ថកិច្ច នៅកន្លែងកើតហេតុបាន និយាយ។

សមត្ថកិច្ចជាច្រើន មាននគរបាល អាវុធហត្ថ រួមនិងអាជ្ញាធរ បានកំពុងតែធ្វើការ ត្រួតពិនិត្យ ដោយមានលោកសំរិទ្ធ សាខុន ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តសៀមរាបផងដែរ។សាកសពក្មេងស្រី តាមការសន្និដ្ឋាន របស់សមត្ថកិច្ច មានអាយុមិន លើសពី២០ឆ្នាំនោះទេ ស្លៀកខោខាបោយ ជើងវែង សម្បុស។ សាកសពត្រូវបាន ប្រទះឃើញ រ៉ុំកន្លែងព័ណផ្កាឈូក ញុតចូលក្រោមគ្រែ នៅបន្ទប់លេខ៣០១ នៃផ្ទះសំណាក់ ខាងលើ។ សមត្ថកិច្ច នៅកន្លែង កើតហេតុ និយាយថា ក្បាលសាកសព រកមិនឃើញនោះទេ នៅតាម បន្ទប់ទាំងអស់ របស់ផ្ទះសំណាក៕ ៉ ( ពី TVFB )






ក៏ដូចជា អ្នកលេងហ្វេសប៊ុកមួយរូប ដែលមានគណីយឈ្មោះថា Phorn Sopal ក៏បានបង្ហោះព័ត៌មានមួយនេះ ដែលមានខ្លឹមសារស្រដៀងនឹង ខាងលើផងដែរ៖ 

៉ នារីវ័យក្មេងម្នាក់ត្រូវបានគេសម្លាប់ដាច់ក្បាលចេញពីដងខ្លួននៅក្នុងផ្ទះសំណាក់ប្រាសាទកែវ
ខេត្តសៀមរាបៈ មានអំពើឃាតកកម្មសម្លាប់នារីម្នាក់បានស្លាប់ដាច់ក្បាលត្រឹមកកាលពីវេលាម៉ោង០៩និង០០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ ត្រូវបានគេប្រទះឃើញសាកសព ( ករណីឃាតកម្ម ) នៅក្នុងបន្ទប់លេខ៣០១ ផ្ទះសំណាក់ប្រាសាទកែវ ចំណុចភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប សាកសព (មិនស្គាល់អត្តសញ្ញាណ) ភេទស្រី អាយុប្រហែល២០ឆ្នាំ ដាច់ក្បាលត្រឹមក។ សមត្ថកិច្ចបានប្រាប់«នគរដ្រេហ្គន»ថាៈ ហើយស្ថានភាពនៅក្នុងបន្ទប់ពុំឃើញមាន ស្លាកស្នាមឈាម និងក្បាល របស់ជនរងគ្រោះឡើយ ។ សុខ ខេមរា ៉ 

UPDATE: ឃាតកម្មលាក់មុខ កាត់​ក្បាលយកទៅ ទុកនៅ​តែ​ខ្លួន​ក្នុងផ្ទះសំណាក់​

ខេត្តសៀមរាប ៖ មាន​ហេតុការណ៍​ការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៦ បន្ទាប់​ពី​ត្រូវ​គេ​ប្រទះ​ ឃើញ​​សាកសព​ស្ត្រី​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់​មុខ​ សម្លាប់​កាត់​ដាច់​ក្បាល​មិន ដឹង​យក​ទៅ​ណា ដោយនៅ​សល់​តែ​ដងខ្លួន ស្ថិត​ក្នុងផ្ទះ​សំណា ក់​យីហោ «​ប្រសាទ​កែវ​» ជាន់​ទី​៣ ក្នុង​បន្ទប់​លេខ​៣០១ ក្នុង​ក្រុម​ទី​៩ ឃុំ​តា​ផុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​មិន​ត្រូវ​ស្គាល់​អត្តសញ្ញាណ​ទេ មាន​អាយុ​ប្រហែល​ចន្លោះ​ពី​៣០​ឆ្នាំ​ចុះ​ក្រោម ដោយ​ត្រូវ​ឃាតករ​សម្លាប់​ កាត់​ក្បាល​ចេញពី​ដងខ្លួន ពាក់អាវ​ទ្រនាប់ និង​ស្លៀកខោ​ខូ​វ​ប៊​យ ។

ប្រភព​បន្ត​ថា មុន​ពេល​ភ្ញាក់ផ្អើល​នោះ អ្នក​សម្អាត​ក្នុងផ្ទះ​សំណាក់​ម្នាក់​ឈ្មោះ​ឃន់ កា​រ៉ុ​ប ភេទ​ស្រី អាយុ​២៩​ឆ្នាំ បាន​ឡើង​ទៅ​ សម្អាត​​បន្ទប់​ដូច​ធម្មតា ។ លុះ​ឃើញ​បន្ទប់​៣១០​ចំហ​ទ្វារ ត្រូវ​នាង​ដើរ​ ចូល​ទៅ​សម្អាត ព្រោះ​ស្មាន​តែ​ភ្ញៀវ​ចេញ​បាត់​ហើយ តែ​ត្រូវ​ស្រឡាំង​កាំង បន្ទាប់​ពីឃើញ​​សព​ស្ត្រី​រង​គ្រោះ​​ នៅ​ក្រោម​គ្រែ ក៏​បាន​រត់​ចុះ​ក្រោម​វិញ ទៅ​ប្រាប់​ម្ចាស់ផ្ទះ​សំណាក់ ហើយ​រាយការណ៍​បន្ត​ទៅ​សមត្ថកិច្ច ដើម្បី​ចុះ​ត្រួតពិនិត្យ ។ សមត្ថកិច្ច​ឱ្យ​ដឹង​ថា ក្នុង​បន្ទប់​នោះ គឺ​គ្មាន​បន្សល់​ស្លាកស្នាម​អ្វី​ទាំងអស់ ព្រោះ​បន្ទប់ គឺ​ស្អាត​ត្រឹមត្រូវ ដោយ​មិនដឹង​ថា ឃាតករ​សម្លាប់​នាង​នៅ​ទី​នេះ ឬ​ក៏​នៅ​ទីណា​នោះ​ទេ ។

ចំណែក​ម្ចាស់ផ្ទះ​សំណាក់​បានឱ្យដឹង​​ផង​ដែរ​ថា ក្នុង​បន្ទប់​៣១០​នោះ បើ​តាម​ឆែក​មើល គឺជា​មនុស្ស​ប្រុស​ទេ ដែល​ជួល​ស្នាក់​នៅ ក៏​ប៉ុន្តែ​ស្រាប់តែ​ប្រទះ​ សព​ស្ត្រី​ខាងលើ​នោះ​ទៅ​វិញ ។ បច្ចុប្បន្ន សមត្ថកិច្ច​ដាក់​ការ​តាមដាន និង​ស្រាវជ្រាវ និង​កំពុង​រង់ចាំ​ជំនាញ​ចុះ​មក ធ្វើ​កោសល្យវិច័យ ។




ផ្តល់សិទ្ធដោយ កោះសន្ដិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]