Deadpool ជាខ្សែភាពយន្តបែប 2D និង 4DX ដែលនិយាយអំពីកំពូលវីរបុរសបែបកំប្លែង និងតែងតែ ប្រឆាំងនឹងវីរបុរសផ្សេងទៀត រួមទាំង​បង្ហាញអំពី រឿងរ៉ាវរបស់អតីត កងកម្លាំងពិសេសស៊ីឈ្នួល Wade Wilson ដែលបានឆ្លងកាត់នូវការពិសោធន៍ រួចបានប្រែក្លាយខ្លួនគាត់ អោយក្លាយទៅជាមនុស្ស​អមតៈ។ ផ្គួបជាមួយនឹង សព្វាវុធដ៏អស្ចារ្យ និងភាពកំប្លុកកំប្លែង វីរបុរស Deadpool តាមប្រមាញ់មនុស្សម្នាក់ ដែលព្យាយាម សំលាប់ជីវិតគាត់។

រឿង Deadpool បានដកស្រង់ចេញពីសៀវភៅតុក្កតារបស់ Marvel សម្តែងដោយលោក Ryan Reynolds ជាតួ Deadpool និងមានការចូលរួមពីសមាជិកក្រុម ជាច្រើននៅក្នុងរឿង Xmen ថែមទៀតផង។​ អ្វីដែលអស្ចារ្យជាងនេះទៅទៀត កាលពីថ្ងៃទី១នៃការចាក់បញ្ចាំងរឿង Deadpool គឺថាមានមនុស្សទៅមើល យ៉ាងច្រើនកុះករនៅគ្រប់រោងភាពយន្តដល់ថ្នាក់មាន ការបន្ថែមម៉ោងនៃការ ចាប់បញ្ចាំងនៅថ្ងៃ បន្ទាប់ថែមទៀតផង។ ហ្វេនដែល បានទស្សនារឿងនេះហើយបាន និយាយថារឿង Deadpool នេះពិតជាល្អមើលមិនដាច់ពីមាត់។ បើចង់ដឹងច្បាស់ ថាមូលហេតុអ្វីបានជារឿង Deadpool នេះទទួលបានការគាំទ្រពី ទស្សនិកជនច្រើនដល់ថ្នាក់នេះ កុំភ្លេចមក ទស្សនាទាំងអស់គ្នា។


ចំណាំ: នៅពេលដែលទស្សនារឿង Deadpool ចប់ កុំទាន់អាលចេញពីរោងកុនណា ព្រោះ Deadpoolនឹងមានឈុតពិសេសនៅចុង បញ្ចប់នៃរឿង ហើយអ្នកដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅទើប អនុញ្ញាតឲ្យចូលទស្សនា។

ទស្សនា Trailer នៅទីនេះ

គួររំឮកថាដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និង ព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នក ចូលចិត្តអាចចូលទៅ កាន់ចៃកុនតាមប្រព័ន្ធបណ្តាញសង្គមដូចជា : www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia , www.cinema.com.kh ហើយក៏អាច add​ ចៃកុន ជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]