បន្ទាប់ពីបាននាំចូលរថយន្ត​ Ford Ranger មកកាន់ទីផ្សាររថយន្តកម្ពុជា ឃើញថាមានការស្វាគមន៍ យ៉ាងខ្លាំងពីសំណាក់អតិថិជន ដោយឃើញមានកំនើន ចំនួនរថយន្តច្រើនគួរឲ្យកត់ សម្គាល់ចរាចរណ៍លើ ដងវិថីនានា ក្នុងទីក្រុងភ្នំពេញ។ តើកត្តាអ្វីខ្លះដែលធ្វើឲ្យ រថយន្ត​ Ford Ranger ទទួលបានប្រជាប្រិយ ភាពខ្លាំងក្លាដូចនេះ?

មូលហេតុមួយចំនួនដែលធ្វើឲ្យរថយន្ត Ford Ranger Pickup (ភីកអាប់)​​​ មានការពេញនិយមនៅកម្ពុជា ព្រោះតែប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ស្ថានភាពផ្លូវនៅមាន ការលំបាកច្រើន ជាហេតុដែលនាំ ឲ្យមានតម្រូវការរថយន្តដែលមានភាព ធន់និងរឹងមាំ សម្រាប់ការបើកបរនៅលើផ្លូវលំបាក។ ម្យ៉ាងទៀតរថយន្ត ប្រភេទនេះស៊ីប្រេងតិច សន្សំសំចៃខ្ពស់​ ផ្តល់សុវត្ថិភាពខ្ពស់ ថែមទាំងជួយកាត់បន្ថយការប៉ះពាល់ ដល់បរិស្ថានបានច្រើន ខុសពីរថយន្តភីកអាប់ដទៃទៀត។

ដើម្បីឲ្យលោអ្នកកាន់តែយល់ច្បាស់ យើងសូមបង្ហាញជូននូវបច្ចេកវិទ្យាសំខាន់ៗមួយចំនួន ដែលធ្វើឲ្យ​ Ford Ranger ជាជម្រើសទីមួយ របស់​អតិថិជន និងចំណុចខុសប្លែកពីរថយន្ត ភីកអាប់ដទៃ៖

  • ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង និងឧបករណ៍ផ្តល់ដំណឹងពេលចេញពីគន្លង (Lane Keeping Alert and Lane Keeping Aid) ជាប្រព័ន្ធមួយដែលអាចផ្តល់ ជូនអ្នកបើកបរសម្រាប់ការពារ ចំពោះការចាកចេញពី គន្លងផ្លូវរបស់ខ្លួនដោយ ចៃដន្យនៅពេលដែល កំពុងបើកបរក្នុង ល្បឿនលឿន។


  • ប្រព័ន្ធបន្ថយល្បឿននិងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្តិ (Adaptive Cruise Control)  បានផ្តល់នូវភាពរំញោច ដើម្បីកំនត់ទៅលើល្បឿន ក៏ដូចជាចម្ងាយចំពោះ រថយន្តដែលបើកនៅ ពីខាងមុខ ដែលបង្កើតឡើងគោលបំនងធ្វើយ៉ាងណា បញ្ជៀសអ្នកបើកបរ ឲ្យចៀសផុតពីការបើកបរ លើសល្បឿន ដែលបានកំនត់។​
  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខ ​(Forward Collision Alert) ឧបករណ៍នេះមានទំនាក់ទំនង ផ្សារភ្ជាប់ទៅនឹងប្រព័ន្ធ កំណត់ល្បឿនរថយន្ត ដែលអាចផ្តល់ឲ្យអ្នក បើកបរអាចធ្វើការពិនិត្យ ពីចន្លោះសុវត្ថិភាព នៃរថយន្តរបស់គាត់នៅ ក្នុងចម្ងាយ សុវត្ថិភាពមួយ។

  • ប្រព័ន្ធជំនួយចូលចតផ្នែកខាងមុខ និងកាមេរ៉ាសុវត្ថិភាពផ្នែកខាងក្រោយនៃរថយន្ត (Front and Rear Park Assist) ការប្រើប្រាស់ នូវប្រព័ន្ធរំញោចសម្រាប់ ការពារនូវឧបសគ្គផ្សេងៗ ព្រមទាំងផ្តល់ជូន អ្នកបើកបរនូវការផ្តល់នូវដំនឹងនៅពេល ដែលរថយន្តបានជួប នូវឧបសគ្គផ្សេងៗ ដូចជាពេលកំពុង ចូលចតជាដើម។​​ កាមេរ៉ាផ្នែកខាងក្រោយនៃ រថយន្តបានផ្តល់នូវ រូបភាព​ច្បាស់ រេទៅតាមចង្កូត ដែលអាចផ្តល់ភាពទុកចិត្តខ្ពស់សម្រាប់អ្នកបើកបរ នៅពេលចូលចត។​

  • ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរក្នុងផ្លូវកោង និងរអិល​ (Electronic Stability Program) ជាមួយនឹងប្រព័ន្ធទប់លំនឹង របស់រថយន្ត Ford Ranger អាចធ្វើការទប់លំនឹងរបស់រថយន្ត នៅពេលដែលរថយន្តចង់ឈានទៅរក ការក្រឡាប់បាន។​​

  • ជាមួយនឹងបច្ចេកវិទ្យាផ្សេងទៀតដែលមាននៅលើរថយន្ត Ford Ranger ស៊េរីថ្មីនោះគឺ ប្រព័ន្ធទប់ លំនឹងពេលឡើងចំណោត ​ និងចុះចំណោត អាចជួយឲ្យអ្នកបើកបរមានទំនុក ចិត្តក្នុងការបើករថយន្ត ឡើងចំណោត និងកាត់បន្ថយនូវ ស្ថានភាពរអិលមិនឲ្យ រថយន្តរអិលទៅមុខលឿនពេក នៅពេលដែលចុះពីចំណោត។
  • ប្រព័ន្ធជំនួយក្នុងការចាប់ហ្វ្រាំងបន្ទាន់ (Emergency Brake Assist) ដែលផ្តល់នូវសំពាធ ខ្ពស់សម្រាប់ប្រព័ន្ធហ្វ្រាំងរបស់ រថយន្តក្នុងការបង្កើននូវកម្លាំងរបស់ ហ្វ្រាំងឲ្យមានប្រសិទ្ធភាពជាង មុននៅពេលដែលអ្នកបើកបរចាប់ហ្វ្រាំង នៅក្នុងករណីបន្ទាន់។
  • ប្រព័ន្ធទប់នូវទម្ងន់របស់រថយន្តនេះវិញ ក៏មានសមត្ថភាពខ្ពស់ផងដែរពោលគឺអូស ឬសណ្តោងបានរហូតដល់ ៣,៥០០ គីឡូក្រាម ជាមួយនឹងទំហំនៃផ្នែកខាងក្រោយនៃ រថយន្តអាចផ្ទុកទម្ងន់ បានរហូតដល់ ១,១៧៥​ គីឡូក្រាមផងដែរ។ គួរបញ្ជាក់ផងដែរថា ប្រភេទរថយន្តដែលមាននូវ លក្ខណៈបែបនេះ ក៏កម្រមានចំពោះស៊េរីរថយន្តភីកអាប់ណាស់ ពោលគឺមានតែ ចំពោះប្រភេទរថយន្ត Ranger នេះតែប៉ុណ្ណោះ។​

  • ការរចនាស្រស់ស្អាតទំាងផ្នែកខាងក្រៅនិងផ្នែកខាងក្នុងរថយន្ត ដែលចង្កៀងផ្នែកខាងមុខមានប្រព័ន្ធបិទ បើកភ្លើង ដោយស្វ័យប្រវត្តិ រួមជាមួយការរចនាដ៏ទាក់ទាញ ជាមួយនឹងចង្កៀងគុជ។​ ផ្នែកខាងក្នុងត្រូវបានរចនាឡើងយ៉ាង យកចិត្តទុកដាក់ជាពិសេស​ តាប្លូស្បែកយ៉ាង ស្រស់ស្អាត។


  • ប្រព័ន្ធសម្រាប់សាកថ្មឧបករណ៍អេឡិចត្រូនិចផ្សេងៗរបស់រថយន្តនេះគឺមាន សមត្ថភាពរហូតដល់ ២៣០វុល ដែលអាចផ្តល់ថាមពល សម្រាប់សាកថ្ម ទៅលើឧបករណ៍អេឡិចត្រូនិច ផ្សេងៗដូចជា កុំព្យូរទ័រយួរដៃជាដើម។​

ដើម្បីឲ្យកាន់តែយល់ច្បាស់ប្រិយមិត្តអាចទស្សនា Video ដូចខាងក្រោម៖

សម្រាប់ព៌តមានបន្ថែម សូមទំនាក់ទំនងមកកាន់ទូស័ព្ទលេខ: 012 333 975 (ភ្នំពេញ) ឬ​ 063 766 661 (សៀមរាប) ឬ​ ចូលទៅកាន់បណ្ដាញទំនាក់ទំនងសង្គម www.facebook.com/RMAFordCambodia/

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]