ខេត្តមណ្ឌលគិរី ៖ បុរសជាប្តីផ្ទុះកំហឹងបានយកភ្លើងទៅដុតកម្ទេចផ្ទះខ្លួនឯងចោល ដោយសារតែហាម ប្រពន្ធមិនស្តាប់រឿង លួចមើលរឿងអាសអាភាស ជាញយដង ដែលហេតុការណ៍ នឹកស្មានមិនដល់នេះ បានកើតឡើងកាលពីវេលាម៉ោង០៣ និង១៥នាទីរសៀលថ្ងៃទី៥ កុម្ភៈ ២០១៦ ស្ថិតក្នុងភូមិស្រែអំពិល ឃុំស្រែខ្ទុម ស្រុកកែវសីមា ។
ប្រភពពីសមត្ថកិច្ចឱ្យដឹងថា ប្តី-ប្រពន្ធខាងលើសុំមិនបញ្ចេញឈ្មោះ បានកើតមានជម្លោះ ពាក្យសម្តីនឹងគ្នាជាខ្លាំង នៅពេល បុរសជាប្តី បានប្រឡប់មកពីកិច្ចការ រកស៊ីវិញ ក៏ប្រទះឃើញនាងជា ប្រពន្ធកំពុងតែជក់មើល រឿងអាសអាភាស ក៏កើតចេញ ជាកំហឹងព្រោះតែខ្លួន (ប្តី) ធ្លាប់បានណែនាំជា ច្រើនដងមកហើយ ឱ្យឈប់មើល រឿងបែបនេះ ព្រោះវាមិនសម ជាស្ត្រីខ្មែរទេ ។
សមត្ថកិច្ចបន្តថា ដោយសារតែទើបប្រលប់មកពីការងារវិញ ហេវហត់អស់កម្លាំងផង និងមិនទាន់មាន បាយហូប រួមទាំងប្រពន្ធរវល់ តែមើលរឿងដែលខ្លួនធ្លាប់ ហាមឃាត់ទៀតផងនោះ ទើបបុរសជាប្តី បានសម្រេចចិត្តយក ភ្លើងដុតផ្ទះ ដែលសង់ផ្ទាល់ជាប់ដី ធ្វើពីឈើប្រក់ស័ង្កសីឆេះ ហ្មត់ខាននៅទាំងអស់គ្នា ។
ករណីខាងលើនេះ ត្រូវស្ត្រីជាប្រពន្ធមិនបានដាក់ពាក្យបណ្ដឹងអ្វីទេ សុំឱ្យសមត្ថកិច្ចធ្វើកិច្ចសន្យា អប់រំប្តីតែប៉ុណ្ណោះ ។ ចំណែកប្តីក៏ សុំឱ្យសមត្ថកិច្ច ជួយអប់រំប្រពន្ធខ្លួនដែរ ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]