កម្មវិធី កីឡាអូឡាំពិកនៅទីក្រុងឡុង ប្រទេសអង់គ្លេសដែលមានមនុស្សរាប់លានកោដិ ទស្សនា នៅជុំវិញពិភពលោកត្រួវបានប្រារព្ធពិធីបិទ ដោយមានរចនាភ្លើងពណ៌ និង អមដោយតន្រី្ដប្រគំដោយក្រុមតន្រី្ដរ៉​ក់​ ចក្រភពអង់គ្លេស The Who។

លោកប្រធានលោកអូឡាំពិក  បាននិយាយ​ថា អ្នកដែលជាកីឡាករអូឡាំពិក​ពិតប្រាកដគឺ កីឡាករដែលមានការតាំងចិត្ដខ្ពស់សំរាប់ការប្រកួត ដែលមានស្មើភាពការគោរពចំពោះដៃគូប្រកួត  និង ភាពរលូនក្នុងការប្រជែង ដើម្បីជ័យលាភី លើសពីនេះគាត់បានបន្ថែមថានេះ
ជាការប្រកួតក៏សប្បាយ​និ​ងអស្ចារ្យ។​
ការប្រារព្ធពិធីបិទនេះ​មានការប្រគល់ទងនិមិត្ដសញ្ញាកងប្រាំ នៃកីឡាអូឡាំពិក
ជូនដល់លោក អភិបាលក្រុងប្រេស៊ីល Rio de Janeiro ជាសញ្ញាររាប់ថយក្រោយ
សំរាប់កីឡាអូឡាំពិក​២០១៦ ដែលនឹងរៀបចំឡើងនៅប្រទេសប្រេស៊ីល ។
កីឡាករ រត់ប្រណាំង Bolt Usain បានមេដាយ មាស​៤ សំរិទ្ធ១ និង​  កីឡាករហែលទឹក Michael Phelps បានមេដាយមាស៤  ប្រាក់២​ ដែលជាការបំបែកឯកត្ដកម្មចាស់ និង​ បាន​បញ្ចេញអារម្មណ៍រីករាយ។

លទ្ធផលចុងក្រោយសំរាប់លេខ១​ ២ និង ៣ គឺ
សហរដ្ឋអាមេរិច បាន ១០៤មេដៃ  មាស ៤៦ ប្រាក់២៩ សំរិទ្ធ ២៩​
ចិន​បាន ៨៧​មេដៃ​  មាស៣៨ ប្រាក់២៧ សំរិទ្ធ ២២
​ចក្រភពអង់គ្លេស  ៦៥​មេដៃ  មាស​២៩ ប្រាក់១៧ សំរិទ្ធ២២ ដែលជាលទ្ធផលល្អបំផុតតាំងពីឆ្នាំ១៩០៤។​

ការប្រកួត​១៦ថ្ងៃ លើវិញ្ញាសារ ៣០២ ដែលមាន​ ៤៦ ឯកទក្តកម្មពិភពលោក​ ត្រូវបានបំបែក និងមាន​ប្រមាណ ៧លាន អ្នកគាំទ្រចេញមក ចូលរួមកម្មវិធី អូឡាំពិក។

នាយករដ្ឋមន្រ្តី David Cameron បានទទួលការសរសើរពី ប្រធានាធិបតី សហរដ្ឋអាមេរិច Barack Obama សំដៅដល់រៀបចំក្រុមនិងការលេងរបស់ក្រុមចក្រភពអង់គ្លេស។​

“ យើងតែងតែរំលឹក នូវអ្វីដែលយើងអាចធ្វើបាន ពិតមែន យើងតាំងចិត្ដថា​យើងគួរតែមិនត្រួវធ្វើអោយ ក្រុមចក្រភពអង់គ្លេស ឆ្លាក់​ចុះ​នោះទេ” ​ លោក​ Cameron  បាននិយាយ តប។​គាត់បានឆ្លើយតាមការបង្ហាញកីឡាករ Mo Farah ដែលជាការតបស្នងដ៏គាប់ប្រសើរ ចំពោះចក្រភពអង់គ្លេស ដោយអត្តពលិករូបនេះបានឈ្នះ មេដាយមាសលើវិញ្ញាសារ​រត់​ ១០០០០ ម៉ែត និង ៥០០០​ម៉ែត​​​​​​ កាលពីថ្ងៃសៅរ៍។

លោក Cameron និយាយថាកីឡាករ​ Mo Farah នេះមានកំណើតនៅសូម៉ាលី  និង​បានចំនាយជីវិតនៅ​ទីនោះ​​និង Djibouti ហើយក៏រត់ភៀសខ្លូនមក​ចក្រភពអង់គ្លេស ពេលគាត់មានអាយុ​៨​ឆ្នាំ។​កីឡាករូបនេះ មានឱកាសយ៉ាងធំ​និ​ងមាន​ផ្លូវសំរាប់ខ្លួងឯងដើម្បីជាតិរបស់គាត់។

គាត់បានបន្ថែមទៀតថា ចក្រភពអង់គ្លេសមិនមែនជាកន្លែងសំរាប់តែការគាំទ្រសំរាប់ក្រុមចក្រភពអង់គ្លេសនោះទេគឺ មានទាំងក្រុម ជ៉ាមៃកា  ឬសំរាប់មនុស្សនៅកីឡាដ្ឋាន​​ឬ​ក្រុម យូ​ជេនដា​តា។​

ការខំប្រឹងប្រែងរបស់ក្រុមអាមេរិចដើម្បីឈរលើកំពូលតារាងមេដាយក្នុងកម្មវិធីអូឡាំពិក​ទីក្រុងឡុង​២០១២​នេះ​គឺបានសំរេច ដោយការយករបស់ក្រុមបាល់បោះអាមេរិចយកឈ្នះ លើក្រុមបាល់បោះអេស្បាញ​ដែលនាំអោយការឈ្នះចិនដាច់​ ១០​មេដាយជាង។​

ការបញ្ចប់ដែលមានជាទំលាប់ក្នុងកីឡាអូឡាំពិក គឺការរត់ប្រណាំងចម្ងាយឆ្ងាយ​​ ធ្វើឡើងនៅជុំវិញផ្លវធំក្នុងទីក្រុងឡុង ដែល​កីឡាករ Kiprotich ចំនាយពេល ២ម៉ោង៨នាទី ២៧វិនាទី​ បានមេដាយមាស និងមេដាយប្រាក់ កីឡាករ​ជើងឯកពិភពលោក Abel Kiruiចំនាយពេល ២ម៉ោង៨នាទី ២៧វិនាទី។

ដោយ​ ឌី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]