ចិន៖ យោងតាមប្រភពបានឲ្យដឹងថា លោក Kris Wu បានធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយរូបលោក បានបង្ហោះរូបថត ២សន្លឹក នៅលើបណ្តាញសង្គម Weibo ផ្ទាល់ខ្លួន។

ជាញឹកញាប់លោកចូលចិត្តពញ្ញាក់អារម្មណ៍អ្នកគាំទ្រ ដោយផ្លាស់ប្តូរម៉ូតសក់ជាដើម។ កាលពីលើកមុន លោកបានកោរសក់រួចម្តងហើយ ព្រោះត្រូវសម្តែងក្នុងរឿងមួយ ដែលតម្រូវឲ្យដើរតួជាអ្នកលេង។ ចំនែកឯថ្មីៗនេះ លោកបានបញ្ចេញនូវម៉ូតថ្មីម្តងទៀត ដោយ Kris បានទុកពុកមាត់ និងពុកចង្ការ ថែមទាំងសក់កោរទៀតផង។

ជាការពិតណាស់ កាលដែល Kris ទុកពុកមាត់ ពុកចង្ការបែបនេះ មើលទៅដូចជាប្លែកម៉្យាង និងមានរូបរាងជាមនុស្សប្រុសរឹងមាំ និងខ្លាំងខ្លាម្នាក់​ ដែលគេហៅថា (Manly) ព្រោះយើងធ្លាប់តែឃើញ ពេលដែលមុខKris រលោងគ្មានពុកមាត់ ពុកចង្ការអ្វីបែបនឹងឡើយ៕

បើចង់ដឹងថា Kris ពីមុន និង Krisឥឡូវ មានរុបរាងខុសប្លែកយ៉ាងណា តោះមកមើលរូបរបស់គាត់ ខាងក្រោមនេះទាំងអស់គ្នា៖

រូបពីមុន







រូបបច្ចុប្បន្ន


ប្រភព៖ Allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]