ចិន៖ វីដេអូថ្មីមួយបង្ហាញពី ទិដ្ឋភាពរបស់បុរសម្នាក់ ត្រូវចូលដេកពេទ្យ ព្រោះបាក់ជើងទាំងសងខាង ដោយសារតែ គេចិត្តក្តៅលោតធាក់ ទ្វារជណ្តើរយន្តប្រអប់ កំពុងតែទទួលបាន ការចាប់អារម្មណ៍ពី សំណាក់មនុស្សជាច្រើន។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ទិដ្ឋភាពមួយនេះត្រូវ ថតបានតាមរយៈ កាមេរ៉ាសុវត្ថិភាពមួយ​ ដែលគេជឿជាក់ថា កើតឡើងនៅក្នុងប្រទេស ចិន ហើយបុរសដែលជា ជនរងគ្រោះនោះ ក៏អាចជាជនជាតិ ចិន ផងដែរ។

បើយើងមើលតាម វីដេអូនោះយើងនឹងបានឃើញថា ដើមឡើយមាន បុរសដែលមិនស្គាល់ អត្តសញ្ញាណម្នក់ឈររង់ចាំ ជណ្តើរយន្តតែប្រហែល ជាអាចដោយសារតែ ចាំយូរពេក ហើយទប់អារម្មណ៍ មិនបាននោះ ស្រាប់តែគេស្ទុះ លោតមកធាក់ទ្វារ ជណ្តើរយន្តប្រអប់ ទាំងកម្រោលបណ្តាល ឲ្យទ្វារផ្នែក ខាងស្តាំងត្រូវ របើកភ្លាមៗតែម្តង។

យ៉ាងណាមិញ ក្រោយមកទៀត មិនដឹងហេតុអ្វី បានជាបុរសរូបនោះ ផ្អៀងខ្លួនចូលទៅក្នុង ប្រឡោះជណ្តើរយន្ត នោះទាំងជំហរ ចំពេលដែលប្រអប់ ជណ្តើរយន្ត មកទាន់មកដល់ ជាហេតុធ្វើឲ្យរូបគាត់ ធ្លាក់ទៅជាន់ខាងក្រោម និងទទួលរងរបួស រហូតដល់បាក់ជើង ទាំងសងខាងតែម្តង។


សកម្មភាពពេលដែល បុរសម្នាក់នោះ កំពុងហក់ធាក់ទ្វារជណ្តើរយន្ត

គូសបញ្ជាក់ផងដែរថា ជុំវិញហេតុការណ៍នេះ ក៏មិនបានបង្កឲ្យ មានមនុស្សណាម្នាក់ បាត់បង់ជីវិតនោះឡើយ​ តែវាក៏អាចជា មេរៀនមួយសម្រាប់ មនុស្សជាច្រើនផ្សេងទៀត៕

តោះចង់ដឹងថា តើវីដេអូនោះយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖

ប្រភព៖ ដេលីម៉េល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]