នាពេលបច្ចុប្បន្ននេះ ការថតរូបត្រូវបានគេមើលឃើញថាមានការពេញនិយមយ៉ាង ខ្លាំងនៅក្នុងប្រទេស កម្ពុជាទាំងទីក្រុង ទាំងជនបទ ប្រជាជនគ្រប់វ័យ ជាពិសេសទៅទៀតនោះ គឺក្នុងចំណោមស្រទាប់ យុវវ័យតែម្តង។ ដោយមើលឃើញការពេញនិយម ថតរូបបែបនេះហើយទើប ក្រុមហ៊ុនសាមសុង និង Cambodia Smartphone Photography Club បានសហការគ្នាដើម្បី រៀបចំកម្មវិធីប្រកួតសាមសុង Galaxy A Photo Contest 2016 ដោយប្រើ ទូរស័ព្ទមកថតរូបជំនួសឲ្យកាមេរ៉ាទំនើប ហើយមានការចូលរួម ពីសំណាក់ អ្នកថតរូបល្បីជាច្រើននាក់ ដើម្បីសាកល្បងនូវគុណភាពកាមេរ៉ារបស់ទូរស័ព្ទ Galaxy A ។

លោក កឹម សុវណ្ណា ដែលទទួលបានជ័យលាភីលេខមួយក្នុងកម្មវិធីនេះ ហើយក៏ជាអ្នកថតរូប អាជីពម្នាក់ បានឲ្យដឹងថា៖ «ប្រើទូរស័ព្ទ សាមសុង Galaxy A ដើម្បីថតរូបមានងាយ ស្រួលជាងទូរស័ព្ទ ដទៃដោយ ខ្ញុំអាចសាេរមុខងាររបស់វា បានលឿនជាង កាមេរ៉ាទូរស័ព្ទដទៃទៀត។ » នៅក្នុងកម្មវិធីប្រកួតនេះ បេក្ខជនដែលចូលរួម ប្រកួតតម្រូវឲ្យចំណាយពេល 2ម៉េាងថតរូបតាមដងផ្លូវក្នុង ទីក្រុងសៀមរាប ដោយប្រើកាមេរា៉ទូរស័ព្ទ ហើយរូបថត ទាំងអស់ជារូបថតសខ្មៅ។ ជាចុងបញ្ចប់នៃកម្មវីធី ប្រកួតមានបេក្ខជន 3នាក់ប៉ុណ្ណេាះត្រូវ បានជ្រើសរើស។

លោក សោម ចន្ទមុន្នី ដែលទទួលបានចំណាត់ថ្នាក់លេខ2ក្នុងកម្មវិធីប្រកួតនេះបានឲ្យដឹងថា៖ «ខ្ញុំអាច ថតរូបបានបានច្បាស់ ល្អជាមួយនឹងទូរស័ព្ទ ជាពិសេសពេលថតរូប មនុស្សធ្វើសកម្មភាពតាមផ្លូវ ។ រូបភាព ដែលថតហើយមិនព្រិល ហើយថតបានលឿន និងច្រើនប៉ុស្តិ៍។ កាលពីពេលប្រកួតនេាះ ខ្ញុំថតបាន រហូតដល់ទៅ200បុស្តិ៍ ក្នុងរយៈពេល2ម៉ោងប៉ុណ្ណេាះ។ ម៉ាសុីនរបស់ទូរស័ព្ទនេះ មិនឆាប់ក្តៅ ដូច្នេះខ្ញុំអាច កាន់វា ថតរូបបានយូរគួរសម។ » 

ចំណែកលោក សុីវ សារុណ ដែលបាទទួលចំណាត់ថ្នាក់លេខ៣ បាននៅក្នុងកម្មវិធីប្រកួតនេាះ បានបញ្ជាក់បន្ថែមថា៖  «ទូរស័ព្ទនេះមានគែមកោង ហើយអេក្រង់ធំ ដូច្នេះវាងាយស្រួល ពេលកាន់ថត និងមើលរូបភាពក្នុងទូរស័ព្ទភ្លាមៗ។ គុណភាពកាមេរ៉ាវាមិនចាញ់ទូរស័ព្ទសេរី Note ដែលខ្ញុំធ្លាប់ ប្រើពីមុន បុ៉ន្មានទេ។ » 

ទូរស័ព្ទ Galaxy A (2016) ​ក៏បំពាក់មកជាមួយប្រព័ន្ធកាមេរ៉ាទំនើបជាងមុនដែលធ្វើអោយទាំងរូបភាព និង វីដេអូកាន់តែភ្លឺនិង ច្បាស់ជាងមុន។ ប្រព័ន្ធដំណើរការ Optical Image Stabilization (OIS) ​ដែល​មានកំរិត ខ្ពស់មួយនេះ​អាចកាត់បន្ថយភាព រំញ័ររូបភាព​​ ដោយកាមេរ៉ាមុខ និងក្រោយដែលមានអាភិតឆឺ​ F1.9 ដើម្បីអោយ អ្នកប្រើប្រាស់ថតរូបបានល្អទោះបីជានៅកន្លែងងងឹតក៏ដោយ។ ជាងនេះទៅទៀត ជាមួយនឹងលក្ខណៈពិសេស​របស់ Quick Launch​​ អ្នកចុចប៊ូតុងដើម តែ​2ដងប៉ុណ្ណោះ​អ្នកប្រើប្រាស់កាមេរ៉ា បានដោយចំណាយ ពេលមិនដល់ មួយវិនាទីផង។ អ្នកក៏អាច​ថតរូប selfie ដែលមាន​រូបភាពធំ ជាងមុន​និង ប្រើបាតដៃ សម្រាប់បញ្ជាកាមេរ៉ាថត។​


សូមទស្សនាវីដេអូខាងក្រោម៖

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូន មនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញ ឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់ តែប្រសើរ​ឡើង​ នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើ ប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយ ផ្សេងៗប្រើប្រព័ន្ធ LED។ យើងកំពុងតែនាំគេផ្នែកអុីនធឺណែត (Internet of Things) ដែលមានឧបករណ៍វៃឆ្លាតជាច្រើន និងមានការសហការ យ៉ាងល្អនិងសកម្មនៅ ក្នុងឧស្សាហកម្មផ្សេងៗ។   យើងមានបុគ្គលិកចំនួន 319.000 នាក់ នៅទូទំាង 84 ប្រទេស ដោយ​មាន​បរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ news.samsung.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]