ស្ត្រី​ម្នាក់​​បាន​ជិះ​ម៉ូតូ​​ម៉ាក​គុប ​ពណ៌​ទឹក​ប្រាក់ ​មួយ​គ្រឿង​ធ្វើ​ដំណើរ​​ត្រឡប់​មក​ពី​​​​មើល​ឪពុក​នៅ​មន្ទីរ​ត្រូវ​ក្រុម​ចោរ​ឆក់​ចំនួន​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​​ស្គូពី​​ពណ៌ស មួយ​គ្រឿង​ធ្វើ​​សកម្ម​ភាព​ឆក់​ខ្សែ​.កប្លាទីន​​មួយ​​ខ្សែ​ផ្តាច់​​យក​បន្តោង​​ពេជ្រ​ដែល​មាន​តម្លៃ​ប្រមាណ​១​.០០០​ដុល្លារ​ទៅ​បាត់​ ដោយ​សុវត្ថិ​ភាព កាល​ពីវេលា​ម៉ោង​​៩​​និង​២០​នាទី​​យប់​ថ្ងៃទី​​១២ សីហា ២០១២ ​នៅ​តាម​វិថី​ឧកញ៉ា​​ទេព​ផន ខាង​កើត​​ទី​បញ្ជា​​ការ​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ទួល​គោក ​ប្រមាណ​ជាង​១០០​ម៉ែត្រ​ក្នុងស​ង្កាត់​​ទឹក​ល្អក់ទី​២ ​ខណ្ឌទួល​គោក ។

​តាម​សាក្សី​​​​នៅ កន្លែង​កើតហេតុ​​បាន​ឱ្យ​ដឹង​ថា ក្រុម​ចោរ​ឆក់​មាន​​បក្ស​ពួក​​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្គូពី​ពណ៌ស ​មួយ​គ្រឿងបាន​​​ធ្វើ​សកម្ម​ភាព​ឆក់​ខ្សែ​.ក​​ប្លាទីន​​ពី​ស្ត្រី​រងគ្រោះ​​ហើយ​ផ្តាច់​បាន​តែ​បន្តោង​ពេជ្រ ។ ចំណែក​​ខ្សែ.ក​​ដាច់​ជាប់​នៅ​​នឹង.ក​ដោយ​​ម្ចាស់​ចាប់​​ជាប់ ។ បន្ទាប់​ពី​ត្រូវ​ចោរ​ឆក់​ស្ត្រី​រង​គ្រោះ​បាន​ទូរស័ព្ទ​​ហៅ​ប្តីរួម​​ទាំង​បង​ប្អូន​​នាំ​គ្នា​ដើរ​រក​បន្តោង​​​ខ្សែ.ក​ដែល​សង្ស័យ​ដាច់​ធ្លាក់​លើ​ដង​ផ្លូវ​ប្រមាណ​​ជាង​កន្លះ​ម៉ោង​តែ​​រក​ពុំ​ឃើញ ។

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]