ភ្នំពេញ៖ នៅមុននេះបន្តិច តារាសម្តែងកូនកាត់អឺរ៉ុប រាងស្រឡូន នាង ឌុច លីដា បានបង្ហោះរូបថតមួយសន្លឹក ដែលស្តែងឲ្យឃើញ ពីការស្លៀកពាក់កាន់ទុកហើយ នាងថែមទាំង សរសេរសារ បង្ហាញពីអារម្មណ៍ឈឺចាប់ ពេលមនុស្សប្រុស ជាទីស្រលាញ់ដែលមានឈ្មោះថា ជាសង្សារនាងត្រូវបាត់បង់ជីវិត។ តាមរយៈរូបនេះ បានធ្វើឲ្យទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើល ខណៈដែលនៅសុខៗ តារាស្រីរូបនេះបែរជាទម្លាយថា ខ្លួនមានសង្សារហើយ ស្នេហានាងក៏ត្រូវបានព្រាត់ ដោយសារបុរសជាទីស្រលាញ់ ត្រូវបាត់បង់ជីវិតថែមទៀតផង ។

នៅក្នុងសារខ្លីមួយដែលតារាស្រី ឌុច លីដា បង្ហោះនៅលើ Facebook បានសរសេរបង្ហោះ បែបចង់ឲ្យទស្សនិកជនមានការងឿងឆ្ងល់ថា «គ្មានអ្នកណាយល់អារម្មណ៍ ដែលបាត់បង់សង្សារជាទី ស្រលាញ់គាត់បានចេញ ឆ្ងាយទៅដោយមិនត្រឡប់ទុក ឲ្យខ្ញុំវេទានានិងរកសង្សាថ្មីមួយទៀត» ។

តាមរយៈសារខ្លីនេះ បានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រនាងជាច្រើន មានការភ្ញាក់ផ្អើលថា តារាស្រីរូបនេះមានគូស្នេហ៍តាំងពីពេលណា? ហើយបុរសដែលមានសំណាង ដែលត្រូវបាននាងជ្រើស ជាសង្សារនោះជាអ្នកណា? មូលហេតុអ្វីបានជាគេស្លាប់? និងមានសំណួរជាច្រើនទៀត ។

ពាក់ព័ន្ធទៅ និងសំណួរឥតចម្លើយនេះដែរ ត្រូវបានប្រភពពីអ្នកជិតដិត តួឯកស្រីក្នុងរឿង «ស្បែកគង់» បានបង្ហើបប្រាប់ឲ្យដឹងថា រូបថតមួយសន្លឹកនោះ វាមិនមែនជារឿងពិតទេ វាគ្រាន់តែជាឈុតឆាកមួយ ក្នុងការសម្តែងរឿងឲ្យស្ថានីយទូរទស្សន៍ស៊ីធីអ៊ីន តែប៉ុណ្ណោះ ដោយឡែកទាក់ទងទៅនិង រឿងម្ចាស់បេះដូងនោះ គឺទុកឲ្យម្ចាស់សាម៉ី ខ្លួន ជាអ្នកនិយាយវិញល្អជាង ថានាងមានស្នេហាឫក៏អត់ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច លីដា