ខេត្តកំពង់ធំ ៖ ​សាកសពយុវជនម្នាក់ ​បានត្រូវអ្នកភូមិប្រទះឃើញដេក​ស្លាប់ផ្កាប់មុខនៅវាលស្រែ បង្កឲ្យមាន​ការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២២ ​មករា ២០១៦ ​ស្ថិតនៅក្នុងភូមិ​យាយទៀង​ ឃុំបល្ល័ង្គ ​ស្រុកបារាយណ៍ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបាន​ស្រង់របាយការណ៍របស់សមត្ថកិច្ច​បញ្ជាក់ឲ្យដឹងថា ​យុវជនដែលស្លាប់មានស្នាមវាយក្បាលនោះ ឈ្មោះ ស៊ុយ រី​ អាយុ១៦ឆ្នាំ រស់នៅក្នុងភូមិ-ឃុំខាងលើ ។

តាមការសន្និដ្ឋាន​ជំហានរបស់សមត្ថកិច្ចជា​ករណីឃាតកម្មក្នុងអំពើណាមួយ​ ព្រោះជនរងគ្រោះមានស្នាម​បែកក្បាលនិងឃើញដុំថ្មធំមួយ​ប្រឡាក់ឈាមនៅក្បែរនោះ ។ នៅពេលនេះ ​សមត្ថកិច្ចកំពុង​ស្រាវជ្រាវបើកការស៊ើបអង្កេត​ដើម្បីចាប់ជនដៃដល់យក​មកផ្តន្ទាទោសតាមច្បាប់ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]