បរទេស៖ យោងតាមប្រភពព័ត៌មានអង់គ្លេស បានឲ្យដឹងថា អ្នកជំនាញខាងវះកាត់ គឺលោក Sergio Canavero បានអះអាងថា អ្នកស្រាវជ្រាវជាច្រើនរូបនៅក្នុងប្រទេសចិន បានរួមគ្នាធ្វើការវះកាត់ផ្លាស់ប្តូរក្បាលរបស់សត្វស្វាបានសំរេចជោគជ័យហើយ។

គួររំលឹកផងដែរថា អ្នកជំនាញដដែលរូបនេះ ក៏ជាអ្នកវិទ្យាសាស្ត្រម្នាក់ផងដែរ ហើយរូបគាត់ធ្លាប់បានធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយមានការភ្ញាក់ផ្អើលម្តងរួចមកហើយ នៅពេលដែលគាត់បានទម្លាយឲ្យដឹងនូវគំរោងរបស់ខ្លួន អំពីមហិច្ចតា ចង់ប៉ុនប៉ងធ្វើការវះកាត់ ផ្លាស់ប្តូរក្បាលរបស់មនុស្សជាលើកដំបូងបំផុត។

នៅពេលបច្ចុប្បន្ននេះ លោក Sergio Canavero កំពុងតែធ្វើការជាមួយក្រុមអ្នកជំនាញ នៅក្នុងប្រទេសចិន និងអ្នកស្រាវជ្រាវជាច្រើនរូបទៀតមកពីប្រទេសកូរ៉េខាងត្បូងផងដែរ ដើម្បីសហការគ្នា ធ្វើយ៉ាងណាឲ្យផែនការរបស់គាត់ អាចឈានឆ្ពោះ ខិតទៅកាន់តែជិតឲ្យវាក្លាយជាការពិតបាន ក្នុងការវះកាត់ក្បាលមនុស្ស។

យ៉ាងណាមិញ ក្រោយពីធ្វើការពិសោធន៍នាពេលកន្លងមក ជាមួយសត្វស្វា សត្វកណ្តុរ  និងសាកសពមនុស្សរួចមក ក្រុមអ្នកជំនាញទទួលបានទិន្នន័យមានប្រយោជន៍ជាច្រើន សំរាប់យកទៅសិក្សាស្រាវជ្រាវបន្តទៅមុខទៀតបាន។ លោក Sergio ថ្លែងប្រាប់ប្រភពព័ត៌មានថា៖ «វាសំខាន់ណាស់ដែលមនុស្សគួរឲ្យឈប់គិតថា មិនអាចទៅរួចទៀតទៅ។ ច្បាស់បំផុតវាពិតជាអាចទៅរួច ហើយពួកយើងកំពុងតែខិតខំប្រឹងប្រែងលើការងារនេះ»៕

ពិសោធន៍លើសត្វកណ្តុរ៖

សត្វស្វាដែលត្រូវបានវះកាត់ប្តូរក្បាល៖


សត្វកណ្តុរដែលត្រូវបានយកមកពិសោធន៍៖


បុរសរុស្ស៊ី និងជាមនុស្សដំបូងបំផុត ស្ម័គ្រចិត្តវះកាត់ប្តូរក្បាល៖


ប្រភព៖ Dailymail

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]