Pod2g គឺជាអ្នក Hacker iPhone ដ៏ល្បីឈ្មោះម្នាក់ និង ជាបុរសដែលមានសមត្ថភាព Jailbreak បានសំរេច នៅលើ ios 5.1.1 នឹង Version មុនៗផ្សេងៗទៀត ។​ ថ្ងៃនេះគាត់បានប្រាប់តាម Twitter ថា : 
យើងកំពុងរកផ្លូវសំរាប់ការ Unlock iPhone Baseband យើងនិងមានឧបករណ៍ថ្មី សំរាប់ Unlock iPhone នៅពេលខាងមុខនេះ ។ ពេលនេះផងដែរ Pod2g បានជួបនូវចំនុចមួយចំនួនសំរាប់ការត្រៀមចូលទៅពិនិត្យមើល baseband នៃការ unlock iPhone ហើយ ។ មូលហេតុដែល Pod2g អ្នក Jailbreak​ ម្នាក់នេះចូលខ្លួនទៅ Unlock iPhone​ បែបនេះក៏ព្រោះថាមានរង្វាន់លោងលោមចិត្តចំនួន $100000 កំពុងរង់ចាំ ។ នេះក៍ជាដំណឹងល្អសំរាប់ប្រិយមិត្តយើងដែលយកទូរស័ព្ទ iPhone 4s មកពីប្រទេសជប៉ុន នឹងប្រទេសមួយចំនួនទៀតដែលមិនអាចដោះកូដបាន សង្ឃឹមថាការដោះកូដនេះនឹងបានសំរេចនៅពេលឆាប់ៗខាងមុខនេះ ។ មានដំណឹងអ្វីថ្មីជាងនេះ គេហទំព័រ sovann2 យើងខ្ញុំ នឹងយកមកជូនលោកអ្នកនៅពេលក្រោយបន្ថែមទៀត ។ 
ប្រសិនបើលោកអ្នកចង់ដឹងព័ត៍មាន iPhone 5,Jailbreak ,Unlock iPhone ,ទ្រនាប់ជើងស៊ីម iPhone ,តម្លៃទូរស័ព្ទ ពត៍មានទូរស័ព្ទផ្សេងៗ ដែលមានការ Update ថ្មីៗនោះ សូមចុច Like ខ្ញុំបាទក្នុង Facebook នៅទីនេះ

ដោយ Sovann2

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]