ក្រុមហ៊ុន Huawei បំបែកឯតទគ្គកម្មក្នុងឆ្នាំ 2015 ជាមួយការកើនឡើង 70% ពីមួយឆ្នាំទៅមួយឆ្នាំ

សហរដ្ឋអាមេរិក៖ នៅក្នុងព្រឹត្តិការណ៍ CES 2016 បុត្រសម្ព័ន្ធ​អាជីវកម្មស្មាតហ្វូនក្រុមហ៊ុន Huawei (CBG) បានប្រកាសពីភាពរឹងមាំ និងការកើន​ឡើងយ៉ាង​ខ្លាំង​ក្លា​ ពីមួយ​ឆ្នាំទៅមួយឆ្នាំ ខាងផ្នែកអាជីវកម្ម ស្មាតហ្វូន​របស់ខ្លួន។ ប្រាក់ចំណូល របស់ក្រុមហ៊ុន Huawei ក្នុងឆ្នាំ 2015 មានប្រមាណជាង 20 ពាន់លានដុល្លារអាមេរិក កើនឡើងជាង 70% ធៀបទៅនឹងឆ្នាំ 2014។ លើសពីនេះ ក្រុមហ៊ុន Huawei បានលក់ចេញស្មាតហ្វូន 108 លានគ្រឿង​​ ក្នុងឆ្នាំ 2015 កើនឡើង 44% ធៀបនឹងឆ្នាំ 2014 និងបានក្លាយខ្លួនជាក្រុមហ៊ុន ផលិតស្មាតហ្វូនប្រទេសចិន ដែ​លអាច​លក់ចេញ​ស្មាតហ្វូន​ចំនួន 108 លានគ្រឿងក្នុង ប្រវត្តិសាស្រ្ត។


ក្រុមហ៊ុន Huawei បន្ត​បង្កើនការកសាងកេរ្តិ៍ឈ្មោះម៉ាករបស់ខ្លួន និងទទួលបានសមិទ្ធិផលគួរឲ្យ កត់​សម្គាល់​ក្នុងវិស័យនេះ៖

  • Huawei ត្រូវបានជាប់ចំណាត់ថ្នាក់ទី 88 នៅក្នុងបញ្ជីកម៉ាកសញ្ញាកំពូលទាំង 100 ក្នុងពិភពលោករបស់ Interbrand ដែលកាលពីឆ្នាំ 2014 ស្ថិតនៅចំណាត់ថ្នាក់លេខ 94។
  • Huawei ត្រូវបានជាប់ចំណាត់ថ្នាក់លេខ 70 នៅក្នុងបញ្ជីម៉ាកសញ្ញាដែលមានតម្លៃបំផុតទាំង 100 ក្នុងពិភពលោក ផ្ដល់ចំណាត់ថ្នាក់ដោយ BrandZ។
  • យោងតាមវិទ្យាស្ថានស្រាវជ្រាវដ៏ល្បី IPSOS បានឲ្យដឹងថា Huawei ជាប់ចំណាត់ថ្នាក់លេខ 1 ក្នុងការកសាងកេរ្តិ៍ឈ្មោះ ម៉ាកសញ្ញារបស់ខ្លួន កើនឡើងពី 65% ក្នុងឆ្នាំ 2014 ទៅ 76% ក្នុងឆ្នាំ 2015 ដែលជាង 75% នៃចំនួនអ្នកប្រើប្រាស់ទាំង អស់ស្គាល់ ពីម៉ាកសញ្ញាស្មាតហ្វូន Huawei។
  • ការកសាងកេរ្តិ៍ឈ្មោះម៉ាកសញ្ញារបស់ Huawei កើនឡើងគួរឲ្យកត់សម្គាល់​នៅប្រទេស​មួយ ចំនួន​ក្នុង តំបន់អឺរ៉ុបពីមួយឆ្នាំ ទៅមួយឆ្នាំ៖ ព័រទុយហ្គាល់ (87%)  អ៊ីតាលី (82%) អេស្ប៉ាញ (79%) ហូឡង់ (73%) អាល្លឺម៉ង់ (68%)។
  • ដោយសារតែការកសាងកេរ្តិ៍ឈ្មោះម៉ាកសញ្ញារបស់ Huawei បានកើនឡើងដល់ 47 ជាប់ចំណាត់ ថ្នាក់លេខ 3 ទូទាំងពិភពលោក។ 

ផលិតផលរបស់ Huawei ដូចជា P8, Mate 7, Mate S និង Nexus 6P ត្រូវបានទទួលស្គាល់នៅ ក្នុងទីផ្សារ​សកលលោកនៅឆ្នាំ 2015៖

  • ការលក់ចេញជាសកលរបស់ P8 បានចំនួយសរុប 4.5 លាមដើម ស្របពេល ដែលស្មាតហ្វូន​មួយ នេះទទូលបានពានរង្វាន់ជា ច្រើនដូចជា៖ “Best Recommendation Ward” ពី North European Ljud & Bild និង “White Gold Award” ពី Danish Tech-Test ព្រមទាំង “Recommended Product Award” ពីគេហទំព័រ Review ដ៏ល្បីរបស់ន័រវេស Dinside។
  • Mate 7 ប្រមាណជាង 7 លានដើមត្រូវបានលក់ចេញក្នុងឆ្នាំ 2015 ស្របពេល​ ដែលស្មាត​ហ្វូន​ មួយនេះទទួលបានពានរង្វាន់ “ BEST of IFA 2014” និងទទួលបានពានរង្វាន់ពី Android Authority, GSM Arena និង Tom’s Guide។

 
អំពីក្រុមហ៊ុន Huawei

គិតមកត្រឹមចុងឆ្នាំ 2013 ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន Huawei ត្រូវ​បាន​ចែក​ចាយ​ទៅដល់ជាង 170 ប្រទេស បម្រើ​ឲ្យ​អតិថិជន​ច្រើន​ជាង​មួយ​ ភាគ​បី​នៃ​ចំនួន​ប្រជាជន​សរុប​នៅ​ លើ​ពិភពលោក។ ក្រុមហ៊ុន Huawei ជាប់ចំណាត់ថ្នាក់លេខបី ក្នុង​នាម​ជា​ក្រុមហ៊ុន​ នាំ​ចេញ​ប្រភេទ​ទូរស័ព្ទស្មាត​ហ្វូន​ ធំជាងគេ ទូទាំងពិភពលោកនៅឆ្នាំ 2013​។ ក្រុមហ៊ុន Huawei បានបង្កើត​​ឡើងផងដែរ នូវមជ្ឈមណ្ឌលស្រាវជ្រាវ និង​អភិវឌ្ឍ​(R & D) ជាង 16 ​កន្លែង​នៅជុំវិញ​ ពិភព​លោក ដូចជា សហរដ្ឋអាមេរិក អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី ឥណ្ឌា និងចិន។ ក្រុមហ៊ុនមួយ​ក្នុងចំណោម​ក្រុមហ៊ុនអាជីវកម្មបីរបស់ Huawei គឺ អាជីវកម្ម​សម្រាប់​អតិថិជន​ ទទួលចែក​ចាយ នូវផលិតផលនានា រួមមាន ទូរស័ព្ទ​ដៃ ឧបករណ៍អ៊ីនធើណេត តាមទូរស័ព្ទ (MBB) ឧបករណ៍​អ៊ីនធើណេតតាមផ្ទះ  និង​សេវាកម្ម Clould ។ ជាមួយ​នឹងបទ​ពិសោធន៍​ អាជីវកម្ម​ដ៏លើស​លប់ ផ្នែកបច្ចេកវិទ្យា​ព័ត៌មាន និងទូរគមនាគមន៍ (ICT) អស់រយៈ​ពេលជាង​២០ឆ្នាំ ជា​បណ្តាញ​សកល​ដ៏​ ទូលំ​ទូលាយ ប្រតិបត្ដិការអាជីវកម្ម លំដាប់ពិភពលោក ព្រមទាំង​ជា ដៃ​គូ​ដ៏មាន​បទពិសោធន៍ ក្នុង​វិស័យទូរគមនាគមន៍ ក្រុមហ៊ុន Huawei បាន​បង្កើត​បណ្តាញ​ ប្រតិបត្តិការ​​សកល​មួយ រួមជាមួយដៃគូការងារ ដែលពោរពេញដោយសមត្ថភាព។ ក្រុមហ៊ុន Huawei បាន​ប្តេជ្ញា​ពាំនាំយក បច្ចេកវិទ្យា​ចុងក្រោយបំផុតជូនដល់អតិថិជន ផ្តល់​ជូន​ពិភពលោក​ នូវ​លទ្ធភាព​នានា និងការបង្កើតបទពិសោធន៍ ដ៏អស្ចារ្យសម្រាប់​ អ្នក​ប្រើ​ប្រាស់​គ្រប់​ទី​កន្លែង៕

ព័ត៌មានបន្ថែម៖ https://www.facebook.com/HuaweiDeviceCambodia/

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]