ដោយយោងទៅតាម Next Magazine កញ្ញា Makiyo បានសំរេចចិត្ត រៀបការជាមួយ មិត្តប្រុសជនជាតិ ជប៉ុនរបស់ខ្លួនដែលមានឈ្មោះថា Takateru Tomoyori ដែលជាការជំទាស់ចិត្តម្តាយរបស់នាង។

Tomoyori គឺជាមនុស្សម្នាក់ដែលត្រូវបានប្រទេស តៃវ៉ាន់ និង ជប៉ុន រើសអើងយ៉ាងខ្លាំង បន្ទាប់ពីគាត់បានវាយ អ្នកបើក តាក់ស៊ី នៅទីក្រុង តៃប៉ិ។ ហើយលោកមាន គំរោងរៀបការ ជាមួយតារាចំរៀង និងសម្តែងស្រីវ័យ ២៧​ ឆ្នាំបន្ទាប់ពីរឿងក្តី ត្រូវបានបញ្ចប់មក។

តុលារការបានសម្រេច ដាក់ទោសលោក អោយជាប់ពន្ធនាគារ រយៈពេល ៦​ ឆ្នាំ។ គួរបញ្ជាក់ផងដែរថា លោក Tomoyori បានជាប់ខ្សែ រយៈជើងកាងមួយ ដែលមានឈ្មោះថា Yakuza នៅឯប្រទេសជប៉ុន។

អតីតមិត្តប្រុសរបស់កញ្ញា Makiyo ទាំងអស់មិនត្រូវបាន នាងបើកចំហរអោយដឹង ជាសាធារណៈបែបនេះទេ​ ដូចនេះ លោក Tomoyori គឺជាស្នេហាពិតរបស់នាង។

លោក Tomoyori ធ្លាប់កុហកក្នុង បំណងជួយនាងថា គាត់គឺជាមនុស្សតែម្នាក់ប៉ុន្នោះ ដែលបានវាយអ្នកបើកតាក់ស៊ី ទោះបីជាគេមានភ័ស្តុតាង ជាវីដេអូដែលបង្ហាញថា នាងក៏បានវាយ អ្នកបើកតាក់ស៊ីដែរក៏ដោយ។

តាមពត័មានបានអោយដឹងថា កញ្ញា Makiyo មានគំរោង ទៅសួរសុខទុក្ខអ្នកបើកបរ ដែលមានរបួសនៅឯមន្ទីរពេទ្យ នាពេលព្រឹក ថ្ងៃពុធ ប៉ុន្តែក្រុមគ្រួសារ របស់ជនរងគ្រោះបាន បដិសេដ។

ដោយ ៖ អម្រិត

រៀបចំដោយ ៖ Khmerload

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិនិងជួយ Share នៅលើ Facebookរបស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]