ថៃ៖ អ្នកនាង អេនចេលីណា ជោលី បានសម្រាកលំហែកាយនៅក្នុងប្រទេសថៃ ជាមួយគ្រួសារ ដោយបានចំណាយប្រាក់អស់ចំនួន ១៨,០០០ ដុល្លារអាមេរិក លើការស្នាក់នៅតែមួយយប់ប៉ុណ្ណោះ នៅផ្ទះវីឡាមួយកន្លែងក្នុងខេត្តភូកេត។

វីឡា២ជាន់ មាន ១០បន្ទប់ នៅរីស៊ត ឆ្នេរ Amanpuri ក្នុងខេត្តភូកេត ត្រូវបានអ្នកនាង អេនចេលីណា ជោលី ជួលស្នាក់នៅជាមួយប្តី គឺលោក Brad Pitt និងកូនៗ ដូចជា Maddox អាយុ ១៤ឆ្នាំ Pax អាយុ ១២ឆ្នាំ Zahara អាយុ១០ឆ្នាំ Shiloh អាយុ ៩ឆ្នាំ Knox និង Vivienne អាយុ ៧ឆ្នាំ។

គួរបញ្ជាក់ដែរថា មួយរយ:ពេលចុងក្រោយនេះ អ្នកនាង ជោលី បានចំណាយពេលច្រើន នៅក្នុងតំបន់អាស៊ី ដោយក្នុងនោះនាងបានមកដឹកនាំថតរឿងមួយ ស្តីអំពីជីវិតពិតរបស់ស្ត្រីម្នាក់ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត នៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីនេះទៀត នាងបានទៅលេងខេត្តសៀមរាប និងដើរទិញឥវ៉ាន់មួយចំនួននៅទីនោះ។ ហើយមុនពេលបុណ្យគ្រិស្តស្មាស់ ចូលមកដល់ នាង និងប្តី ក៏បានទៅលំហែកាយនៅជ្រលង ហាឡុង ក្នុងប្រទេសវៀតណាមផងដែរ៕


ប្រភព៖ Lollipop

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]