រាជធានីភ្នំពេញ ៖ អ្នកដឹកជញ្ជូននំភីហ្សាម្នាក់បានរងរបួស ដោយសារតែជិះម៉ូតូទៅបុករថយន្ដឡង់គ្រីស្ស័របើកបរទាំងជនជាតិចិនម្នាក់ចេញពីភោជនីយដ្ឋានមួយដោយទទឹងផ្លូវ មិនមើលមុខក្រោយឆ្វេងស្ដាំ កាលពីវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃទី១៩ កុម្ភៈ ២០១២ នៅចំណុចមុខភោជនីយដ្ឋានវិនជូវសានលីន តាមបណ្ដោយផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុម៉ូតូស្មាស់ ពណ៌ខ្មៅបើកបរដោយបុរសម្នាក់ ដឹកនំភីហ្សាពីលិចទៅកើតតាមបណ្ដោយផ្លូវកម្ពុជាក្រោម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ដឡង់គ្រីស្ស័រពណ៌ខ្មៅមួយគ្រឿងបើកបរដោយជនជាតិចិនម្នាក់ចេញពីភោជនីយដ្ឋានមួយទាំងទទឹងផ្លូវមិនមើលមុខក្រោយឆ្វេងស្ដាំ ជាហេតុបណ្ដាលឱ្យម៉ូូតូដឹកនំភីហ្សាមកដល់ជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំហៀងរថយន្ដ បណ្តាលឱ្យអ្នកបើកបរដួលបោកទៅនឹងផ្លូវរងរបួសស្រាល រលាត់ដៃជើងបន្តិចបន្តួចតែប៉ុណ្ណោះ។
ក្រោយពីគ្រោះថ្នាក់ភាគីបង្កនិងភាគីរងគ្រោះបានសម្របសម្រួលគ្នានៅកន្លែងកើតហេតុ ដោយភាគីបង្កយល់ព្រមសងថ្លៃព្យាបាល និងជួសជុលម៉ូតូចំនួន១៥០ដុល្លារដល់ភាគីរងគ្រោះជាការបញ្ចប់រឿង ៕
ដោយ ៖ ប្រុសកោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិនិងជួយ Share នៅលើ Facebookរបស់អ្នក។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]