ភ្នំពេញៈ កាលពីដើមខែកញ្ញាកន្លងទៅនេះ ធ្លាប់លេចឮព័ត៌មាន ដ៏រសើបមួយថា ពិធីការិនីពីរដួងស្ថិត នៅទ្រនំផ្សេងគ្នា កញ្ញា ឌួង ហ្សូរីដា និងកញ្ញា ហេង កែវនីតា មានជម្លោះអាក់អន់ស្រពន់ចិត្ត ជាមួយគ្នា អស់រយៈជាង១០ ឆ្នាំមកហើយ។ ដោយទាំង ឌួង ហ្សូរីដា ទាំង ហេង កែវនីតា សុទ្ធតែលាក់ជម្លោះនេះ មិនដែលធ្វើឲ្យមហាជនដឹងថា ពួកគេមានបញ្ហានឹងគ្នា តាំងពីចូលសិល្បៈដំបូងមកម៉្លេះ។ ក្រោយពីលេចឮព័ត៌មាននេះ ភ្លាមពិធីការិនីដែលជា ខ្លាញី ប្រចាំស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ កញ្ញា ឌួង ហ្សូរីដា បានចេញមុខបកស្រាយ និងអះអាងថាទំនាក់ទំនងពួកនាងមិន មានភាពរង្គោះរង្គើ ដូចការលើកឡើងទេ ហើយថ្មីៗនេះនាងក៏បង្ហាញ រូបថតបែប ស្និទ្ធស្នាល ជាមួយគ្នា ដើម្បីលាងជម្រះមន្ទិលសង្ស័យថា លាក់ទុកជម្លោះជាង១០ឆ្នាំ ។

ពិធីការិនីស្រីស្អាត២ដួងគឺកញ្ញា ឌួង ហ្សូរីដា និង កញ្ញា ហេង កែវនីតា ដែលមានឈ្មោះដើមថា ហេង ផាន់ណា គឺបានចូលប្រឡូក ក្នុងសង្វៀនសិល្បៈ ដំណាលគ្នា ថែមទាំងចេញពីការប្រកួតបវរកញ្ញា សាប៊ូលុច្សដូចគ្នាទៀត តែបើនិយាយពីទំនាក់ទំនង រវាងពួកគេទាំងពីរនាក់វិញ ហាក់ដូចជាមិន ត្រូវរ៉ូវគ្នាឡើយ ប្រៀបដូចទឹកនិងប្រេង ដែលគ្មានថ្ងៃចុះសម្រុងគ្នា ប្រមាណជាង១ទស្សវត្សរ៍ ហើយមូលហេតុដែលធ្វើ ឲ្យពួកគេមានជម្លោះ បែកបាក់គ្នានោះ ដោយសារតែពួកគេទាំងពីរ ធ្លាប់បានផ្ទុះជម្លោះប៉ះសម្តី ជាមួយគ្នាកាលពីចូលសិល្បៈ ដំបូងៗហេតុនេះហើយទើបធ្វើឲ្យពួកគេមើលមុខគ្នា មិនចំបែបនេះ ។

ក្រោយពីមានព័ត៌មាន លេចឮបែបនេះភ្លាម តារាស្រី២ដួង កញ្ញា ឌួង ហ្សូរីដា និង កញ្ញា ហេង កែវនីតា បានយករូបដែល ពួកគេថតជាមួយគ្នា បង្ហាញពីភាពស្និទ្ធស្នាល អោបរឹតមើលទៅ ស្រលាញ់គ្នាខ្លាំងណាស់ មិនដូចអ្វីដែលគេនិយាយថា ពួកគេមានទំនាស់ ជាមួយគ្នាឡើយ។ ហើយមួយវិញទៀត តារាស្រីដែលជា ប្រធានក្រុមបង្ហាញម៉ូដ Cambodia Super Model កញ្ញា ឌួង ហ្សូរីដា ក៏មានភាពជឿជាក់ថា ក្រោយពីទស្សនិកជនបាន ឃើញកាយវិការភាពសិ្នទ្ធស្នាល របស់ពួកនាងហើយ និងលែងមានការភ័ន្ត ច្រឡំតទៅទៀត ព្រោះថាក្នុងសិល្បៈនាងចង់រាប់អានមិត្ត ឲ្យបានច្រើន ជាងរាប់អានសត្រូវ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង កែវនីតា