សៀមរាប៖ នៅពេលថ្មីៗនេះ រូបថតប៉ុន្មានសន្លឹក របស់តារាសម្តែងស្រី លំដាប់ពិភពលោក នាង Angelina Jolie ដើរទិញឥវ៉ាន់ នៅផ្សាររាត្រីខេត្តសៀមរាប បាននិងកំពុងទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំង ទាំងក្នុងស្រុក និងនៅបរទេស។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា តារាស្រីល្បីឈ្មោះ Angelina Jolie Pitt ត្រូវបានគេប្រទះឃើញ បណ្តើរស្វាមីរបស់នាង ដែលជាតារាសម្តែងល្បីមួយរូបដែរ គឺលោក Brad Pitt ព្រមទាំងកូនស្រី ឈ្មោះ Shiloh ដើរទិញឥវ៉ាន់នៅក្នុងផ្សាររាត្រី នៅឯខេត្តសៀមរាប ក្នុងប្រទេសកម្ពុជា។ នៅក្នុងរូបថតប៉ុន្មានសន្លឹកនោះ គេអាចមើលឃើញ Angelina ស្លៀកឈុតរ៉ូបសាច់ក្រណាត់ពណ៌សដ៏ស្រស់ស្អាត កំពុងតែឈរពិនិត្យមើលឥវ៉ាន់នៅក្នុងផ្សារ ហើយនៅក្បែរនោះ គឺលោក Brad Pitt ជាមួយនឹងកូនស្រី របស់នាង។

ក្រៅពីរូបថតទាំងនោះ គេអាចឃើញរូបសាក់គួរឲ្យចាប់អារម្មណ៍ នៅលើដៃខាងឆ្វេងរបស់ Angelina ផងដែរ ដោយមានមនុស្សភាគច្រើនជឿជាក់ថា វាគឺជារូបមួយសម្រាប់គោរពទៅដល់ វិញ្ញាណក្ខ័ន្ធជនរងគ្រោះទាំងអស់ ដែលបានបាត់បង់ជីវិត នៅក្នុងរបបប៉ុល ពត។

គូសបញ្ជាក់ផងដែរថា ពេលនេះ Angelina Jolie កំពុងតែមមាញឹកនឹងការដឹកនាំសម្តែងរឿង “មុនដំបូង ពួកគេសម្លាប់ឪពុករបស់ខ្ញុំ” ដែលជារឿងពិតមួយ ទាក់ទងទៅនឹងជីវិត របស់អ្នកស្រី លឿង អ៊ឹង ជាអ្នកនិពន្ធ និងជាសកម្មជនសិទ្ធិមនុស្ស ហើយក៏ជាក្មេងស្រីម្នាក់ ដែលបានឆ្លងកាត់ ទុក្ខវេទនាជាច្រើន នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ផងដែរ៕


រូបថតនាង Angelina និងលោក Brad Pitt ពេលកំពុងដើរលេង ក្នុងផ្សាររាត្រី ខេត្តសៀមរាប



រូបថតរបស់ Angelina Jolie និង Brad Pitt ក្នុងផ្សាររាត្រី ខេត្តសៀមរាប

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]