ទំព័រហ្វេសប៊ុកផ្លូវការរបស់កញ្ញា មាស សុខសោភា ត្រូវបានជនអនាមិក បង្ហោះលីងដែលមានរូបភាព អាសអាភាស ជាថ្មីម្តងទៀត នៅព្រឹកថ្ងៃទី០៧ ខែធ្នូ នេះ។

វេលាម៉ោង១០ព្រឹកនេះ ទំព័រផ្លូវការរបស់នាង ត្រូវបានគេយកទៅបង្ហោះលីងគេហទំព័រអាសអាភាស និងសរសេរថា What more? (មានអីទៀត?) ខណ:ដែលរូបភាពវិញ មានមនុស្សស្រីម្នាក់ អាក្រាតកាយបែរខ្នង បញ្ចេញសាច់កំប៉េះគូទ ដោយមានអមលេខ 18+ ក្នុងគោលបំណង គេងចំណេញឲ្យមានការចុចចូលមើល។

គេមិនទាន់ដឹងថា កញ្ញាមាស សុខសោភា បានដឹងឬនៅទេអំពីករណីថ្មីមួយនេះ ប៉ុន្តែនាងធ្លាប់បានបង្ហោះវីដេអូជម្រាបជូនដំណឹងដល់មហាជន កាលពីលើកមុនរួចមកហើយ ថាមានគេបន្លំលួចចូលទៅកាន់ទំព័ររបស់នាង (Hack) និងបង្ហោះរូបភាពផ្តេសផ្តាស ហើយរូបនាងជាសាមីខ្លួនផ្ទាល់ សុំការអធ្យាស្រ័យផងដែរ។ នាងធ្លាប់សរសេរថា៖ «អោយនាងខ្ញុំសូមទោសចំពោះការផុស Status នៅលើទំព័រ Facebook កាលពីប៉ុន្មានម៉ោង (មុន) ពីព្រោះ Account Facebook របស់នាងខ្ញុំត្រូវបានគេលួចចូលបន្លំ។ ពេលនេះនាងខ្ញុំកំពុងតែធ្វើការជាមួយក្រុមការងារ Facebook ដើម្បីដោះស្រាយបញ្ហា។ សូមអភ័យទោស និងសូមអរគុណ ដល់បងប្អូន និងអ្នកគាំទ្រដែលបានយល់ចិត្ត»៕

វីដេអូដែលនាងបង្ហោះកាលពីលើកមុន៖

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា