រយៈពេល10ឆ្នាំនេះ សាមសុងទទួលបានចំនួន 309 ពានរង្វាន់ ដោយរួមបញ្ចូលទាំង 22ពានរង្វាន់ នៃម៉ាកសញ្ញាផលិតផលល្អបំផុត។ ការទទួលបានពានរង្វាន់ម៉ាកសញ្ញាល្អបំផុតចំនួន3 ជាមួយនឹងការ ទទួលស្គាល់ពីកិត្យានុភាពចំនួន 35ផ្សេងទៀត សម្រាប់ឆ្នាំ2016 ឆ្លុះបញ្ចាំងពីការបន្តនាំមុខគេ និងជោគជ័យរបស់ក្រុមហ៊ុនសាមសុងទាំងផ្នែករចនានិង បច្ចេកវិទ្យា។


ក្រុមហ៊ុនសាមសុងអេឡិចត្រូនិច ដែលជាក្រុមហ៊ុននាំមុខគេលើសកលលោកព្រមទាំងធ្លាប់ ទទួលពានរង្វាន់លើផ្នែកអេឡិចត្រូនិច វត្ថុពាក់កណ្តាលចម្លង និងផ្នែកទូរគមនាគមន៍ ថ្ងៃនេះបាន ប្រកាសថាបានទទួលពានរង្វាន់ថ្មីមួយទៀត ផ្នែកគំនិតច្នៃប្រឌិតនៅក្នុង ពិពណ៌ផលិតផលអេឡិចត្រូនិច អន្តរជាតិCES 2016។ សមាគមអ្នកប្រើប្រាស់គ្រឿង អេឡិចត្រូនិច (CTA)ដែលរៀបចំឲ្យមានកម្មវិធីនេះ សម្រាប់ជាជួបជុំ ពាណិជ្ជករខាងសម្ភារៈអេឡិចត្រូនិចបាន ផ្តល់ពានរង្វាន់នេះមួយទៀតដល់ ក្រុមហ៊ុនសាមសុង គឺពានរង្វាន់គំនិតច្នៃ ប្រឌិតល្អបំផុតបន្ថែមលើ ពានរង្វាន់កាលពីឆ្នាំទៅ។

ពានរង្វាន់ផ្នែកគំនិតច្នៃប្រឌិតល្អបំផុតទាំងបីគឺស្ថិតក្នុងចំណោមពានរង្វាន់នៅពិពណ៌ CES 2016 ទាំង38។ ផលិតផល ដែលត្រូវបានចុះនៅក្នុង កម្មវិធីនេះត្រូវបានវិនិច្ឆ័យដោយ គណៈកម្មការជំនាញៗ ជាអ្នករចនាម៉ូតឯករាជ្យ វិស្វករ និងសមាជិកនៃ ប្រព័ន្ធផ្សព្វផ្សាយផ្នែកជំនួញ ដែលមានសមត្ថភាព គ្រប់គ្រាន់វាយតម្លៃស្នាដៃរចនាម៉ូត  និងផលិតផលអេឡិចត្រូនិចដ៏ ល្បីល្បាញទាំង 27 ប្រភេទដែលមាននៅក្នុងកម្មវិធីនេះ។ 

លោកGregory Lee ប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុនអេឡិចត្រូនិចប្រចាំនៅ អាមេរិកខាងជើង បានមាន ប្រសាសន៍ថា «សាមសុងនៅតែ បន្តផ្តល់នូវបទពិសោធន៍ប្លែកគេ ជូនអតិថិជននៅទូទាំង ពិភពលោក តាមរយៈ ផលិតផលជាច្រើន ដែលជាតម្រូវការ ចាំបាច់សម្រាប់ជីវិត» ។

លោកបន្តថា«យើងមានកិត្តិយសដែលសមាគមន៍អ្នកប្រើប្រាស់គ្រឿងអេឡិចត្រូនិច និងអ្នក ទាំងអស់គ្នាទទួលស្គាល់នូវ ការប្តេជ្ញាចិត្តរបស់ យើងក្នុងការច្នៃប្រឌិត និងផ្តល់នូវភាព ឥតខ្ចោះដល់អតិថិជន ខណៈពេលដែល យើងកំពុងទន្ទឹងរង់ចាំបង្ហាញ ផលិតផលចុងក្រោយ របស់យើងនៅក្នុងពិពណ៌អន្តរជាតិ CES 2016 ។

ផលិតផលសាមសុងដែលបានទទួលពានរង្វាន់មានចំនួន 18 ប្រភេទ រួមមាន៖ ទូរទស្សន៍ កំព្យូទ័រ ទូរស័ព្ទដៃ ថែបប្លែត ឧបករណ៍ឌីជីថល ឧបករណ៍ផ្ទះបាយ និងឧបករណ៍ផ្ទុកឯកសារ។ 

ទាំងនេះគឺជាព័ត៌មានលម្អិតខ្លះៗ អំពីផលិតផលសាមសុងដែលបានទទួលពានរង្វាន់៖

  • Samsung Gear S2 ៖ គឺជានាឡិកាវៃឆ្លាតដែលត្រូវបានរចនាឡើងវិញ ដោយផ្តោតសំខាន់លើរូបរាងមូល ដែលមានវ័ណ្ឌ អាចបង្វិលបានយ៉ាង ងាយស្រួល។ Gear S2 អាចផ្តល់ព័ត៌មានអំពី ប្រតិទិន អ៊ីម៉ែល និងផ្ញើសារជាដើម។
  • Galaxy S6 edge+ ៖ ជាមួយនឹងអេក្រង់ 5.7 អ៊ីញ មានគែមកោងសងខាង Galaxy S6 edge+ជាស្មាតហ្វូនថ្មីមានរូបរាងស្អាត មិនធ្លាប់មានពីមុនព្រមទាំង មានលក្ខណៈពិសេសឈានមុខគេនៅ ក្នុងឧស្សាហកម្មនេះ ជាមួយនឹងកាមេរ៉ាដែលផ្តល់នូវរូបភាព និងវីដេអូដែលមាន គុណភាពខ្ពស់ បច្ចេកវិទ្យាសាកថ្មទាំងឥតខ្សែ និងប្រើខ្សែលឿន មានប្រព័ន្ធប្រតិបត្តិការលឿន ព្រមទាំងមាន Samsung Pay ។
  • Samsung Galaxy View៖នេះជាការកម្សាន្តតាមរយៈទូរស័ព្ទដៃដែលត្រូវបានច្នៃប្រឌិត បន្ថែមទៀត ហើយផ្តល់ឲ្យលោកអ្នកនូវ រូបភាពកាន់តែច្បាស់ជាទីចាប់ អារម្មណ៍ និងរស់រវើក។ លក្ខណៈពិសេសទាំង នេះធ្វើឲ្យអ្នកទស្សនាងាយស្រួលក្នុងការ ប្រើប្រាស់កម្មវិធី លេងហ្គេម និងអានសៀវភៅជាដើម។
  • Samsung Gear VR៖ Gear VR អាចប្រើប្រាស់ជាមួយGalaxy Note5, Galaxy S6 edge+, Galaxy S6 និង Galaxy S6 edge ដែលប្រតិបត្តិការ បានយ៉ាងល្អជាមួយQuad HD Super AMOLEDធ្វើឲ្យរូប ភាពមានពណ៌ធម្មជាតិភ្លឺច្បាស់ និងដំណើរការ សម្រាប់ការកម្សាន្ត ដ៏អស្ចារ្យដូចស្ថិត ក្នុងព្រឹត្តិការណ៍ពិតៗ។ 
  • ATIV Book 9 Pro៖ កំព្យូទ័រយួរដៃនេះ ស័ក្តិសមឥតខ្ចោះ សម្រាប់បំពេញការងារ និងការកម្សាន្ត ផ្សេងៗ។ វាមានរូបភាព4K ច្បាស់ល្អឥតខ្ចោះ ដំណើរការប្រតិបត្តិការនាំមុខគេ ពី Intel Core i7® និងឧបករណ៍បំពងសម្លេងដ៏អស្ចារ្យ quad speakers។
  • Samsung 950 PRO 512GB៖គឺជាឧបករណ៍ផ្ទុកឯកសារដែលត្រូវបានរចនាឡើង សម្រាប់ តម្រូវការខ្ពស់របស់អ្នកប្រើប្រាស់ និងសម្រាប់មុខ ជំនួញដែលគ្រប់ គ្រងដោយប្រព័ន្ធកំព្យូទ័រលើតុ និងកំព្យូទ័រយួរដៃ។ វាស័ក្តិសមសម្រាប់គម្រោងផ្សេងៗដូចជា ការងាររចនា ដោយប្រើកំព្យូទ័រ ការវិភាគទិន្នន័យ និងការងារវិស្វកម្ម។ 
  • Samsung 850 PRO 2TB៖ គឺជាឧបករណ៍ផ្ទុកឯកសារទំហំធំដំបូងគេបង្អស់លើពិភពលោក។ Samsung 850 PRO 2TB មានសមត្ថភាពខ្ពស់ហើយ ក៏ជាឧបករណ៍ផ្ទុកឯកសារ ដែលមានដង់ស៊ីតេខ្ពស់ ដើរលឿន ក៏ដូចជាថាមពលឈានមុខ គេផ្នែកឧស្សាហកម្មប្រកប ដោយប្រសិទ្ធិភាពខ្ពស់។ ជាមួយនឹងបច្ចេកវិទ្យា V-NAND នេះ 850 PRO 2TB ផ្តល់នូវការជឿទុកចិត្ត និងសមត្ថភាពខ្ពស់បំផុត។
  • Samsung SleepSense Sleep Monitor៖ជាឧបករណ៍សម្រប់សម្រួលដល់ការគេង របស់លោកអ្នក ដោយ ប្រើប្រាស់នូវ Bluetooth និង IoTដ៏វៃឆ្លាត និងងាយស្រួលក្នុងការតាមដាន និងផ្តល់ព័ត៌មានអំពីទម្លាប់នៃការ គេង និងផ្តល់នូវគន្លឹះពីអ្នកជំនាញដោយផ្ទាល់ទៅកាន់ ស្មាតហ្វូនរបស់អ្នកប្រើប្រាស់ ដើម្បីជួយក្នុងការគ្រប់គ្រង ចំណុចសំខាន់សម្រាប់សុខភាព និងផាសុកភាព៖ ធ្វើយ៉ាងណាដើម្បីឲ្យគេងលក់ស្រួល។
  • Samsung 128GB UFS៖គឺជាឧបករណ៍ផ្ទុកឯកសារដំបូងបំផុតប្រភេទ UFS 2.0ដែលមាន សមត្ថភាពខ្ពស់ បំផុតក្នុងការផ្ទុកឯកសារ និងដំណើរការលឿន ព្រមទាំងមានរាងស្តើង និងតូចបំផុត សម្រាប់ភ្ជាប់ជាមួយទូរស័ព្ទដៃ ឬឧបករណ៍ ចល័តតាមខ្លួន។ វាជួយឲ្យស្វែងរករូបភាព បានឆាប់រហ័សពី កាមេរ៉ាទំហំលើសពី 20 មេហ្គាភិចស៊ែល និងវីដេអូកម្រិត 4K ក៏ដូចជាអាចភ្ជាប់ប្រព័ន្ធអ៊ីនធឺណែតកម្រិត 5G ។
  • Samsung 12Gb LPDDR4៖គឺជាបន្ទះឈីប DRAM ដែលមានដង់ស៊ីតេខ្ពស់បំផុតនៅទូទាំង ពិភពលោក ដែល ផ្តល់នូវទំហំច្រើន ជាង 6GBនិងផ្តល់នូវល្បឿនព័ត៌មាន រហូតដល់ 34.1GB ក្នុង1វិនាទី លឿនជាង រហូតដល់3ដង បើប្រៀបធៀប នឹងប្រភេទ DRAM មុនៗ។ បន្ទះស័ក្តិសម បំផុតសម្រាប់ប្រើប្រាស់ជាមួយ ពហុមុខងារនៃប្រភេទស្មាតហ្វូន និងថែបប្លែត ដែលផ្តល់ប្រសិទ្ធិភាពកាន់តែ ខ្លាំងជាងមុន 50% និងមានដង់ស៊ីតេ ល្អបំផុតសម្រាប់ស្មាតហ្វូនប្រព័ន្ធ 64bit-system ទំនើបបំផុត។

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់ តែប្រសើរ​ឡើង​នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗ ប្រើប្រព័ន្ធ LED។ យើងកំពុងតែនាំគេ ផ្នែកអុីនធឺណែត(Internet of Things) ដែលមានឧបករណ៍វៃឆ្លាត ជាច្រើននិង មានការសហការ យ៉ាងល្អនិងសកម្មនៅក្នុងឧស្សាហកម្មផ្សេងៗ។ យើងមានបុគ្គលិកចំនួន 319.000 នាក់ នៅទូទំាង 84 ប្រទេស ដោយ​មាន​បរិមាណលក់ប្រចាំ ឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ news.samsung.com

 

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]