ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ បានកន្លងផុតទៅហើយ ប៉ុន្តែភាពរ៉ូមែនទិក នៅតែដានជាប់ នៅក្នុងទីក្រុងហៀហ្វី ខេត្តអានហួយ ប្រទេសចិនកាលពីថ្ងៃទី​១៨​ ការប្រកួតថើបគ្នា១ បានបង្កើតឡើង ហើយមានគូស្នេហ៍ ចំនួន៦០គូ ចូលរួមប្រកួតដើម្បី ឈ្នះរង្វាន់ចិញ្ចៀន ពេជ្រ ១វង់ ដែលមានតំលៃ៥០០០០យាន់។

ល័ក្ខខ័ណ្ខ នៃការប្រកួតគឺ តម្រូវអោយ ភាគីខាងបុរស អៀវឬក៏បីគូស្នេហ៍ របស់ខ្លួនបណ្តើរ ថើបគ្នាបណ្តើរ អោយយូរ​បំផុត តាមដែលអាចធ្វើទៅបាន។ ចុងក្រោយបំផុតគូស្នេហ៍មួយគូ បានឈ្នះដោយ ចំណាយរយៈអស់ជិត៣ម៉ោង ហើយបានធ្វើដំណើរត្រលប់ទៅផ្ទះវិញ ដោយកាន់ចិញ្ចៀនពេជ្រនៅក្នុងដៃ។

គួរបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលប្រកួត មានគូស្នេហ៍មួយគូបាន ដួលដោយសារ ភាពនឿយហត់ អស់កំលាំងធ្វើអោយ​ គួស្នេហ៍របស់គាត់ ដេកដួលទៅនឹងដី ក្នុងសភាពឈឺចាប់។

ដោយ ៖ អម្រិត

រៀបចំដោយ Khmerload 

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិនិងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]