សៀមរាប ២៥ វិច្ឆិកា ២០១៥៖ Borei Angkor Resort & Spa បាន​រៀបចំកម្មវិធី Gala Dinner នៅរាត្រីទី ​២ ដើម្បីអបអរ​ ព្រះ​រាជពិធី​បុណ្យអុំទូក អកអំបុក សំពះ​ព្រះ​ខែ លយប្រទីប ​និងត្រូវ​បានចាត់ទុក និងឲ្យឈ្មោះថា ជារាត្រីវប្បធម៌ដំបូង គេបង្អស់។

ក្រោមពន្លឺព្រះចន្ទពេញវង់នៅបរិវេណអាងហែលទឹកនៃ Borei Angkor Resort & Spa គេឃើញតែ ស្នាមញញឹម និងភាពសប្បាយរីករាយ របស់ភ្ញៀវជាតិ និងអន្តរជាតិជាច្រើន ដែលបាន ចូលរួមកម្មវិធីទទួលទាន អាហាពេលល្ងាចដើម្បីអបអរ ព្រះរាជពិធីបុណ្យអុំទូក​ ដែលជា ពិធីបុណ្យប្រពៃណីជាតិ ដ៏ចំណាស់មួយរបស់ខ្មែរ។ ប៉ុន្តែអ្វីដែលជាភាពអស្ចារ្យ និងជាមោទនភាព អាចនិយាយ បានថានេះជាលើកទីមួយដែល មិនធ្លាប់មាន សណ្ឋាគារណា ធ្វើពីមុននោះ គឺកម្មវិធីបង្ហាញ និងអធិប្បាយអំពីប្រពៃណី ទំនៀមទម្លាប់ និងការប្រតិបត្តិ នាសម័យបុរាណ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក ដែលដកស្រង់ចេញពី ក្បួនតម្រា រួមមានដូចជា ប្រវត្តិព្រះរាជពិធីបុណ្យអំុទូក ការសម្តែង ដាល់អំបុក ពិធីសម្រក់ទាន ពិធីអកអំបុក សំពះព្រះខែ បណ្តែតគោម ជាដើម។

គោលបំណងធំរបស់កម្មវិធីនេះ​ប្រារព្ធឡើង​ គឺដើម្បីផ្តល់ឱកាសដល់ភ្ញៀវគ្រប់រូបបាន យល់ដឹង និងទទួលយកបទពិសោធន៍ ប្រពៃណី និងវប្បធម៌ដ៏ល្អឥតខ្ចោះរបស់ ខ្មែរសម្រាប់ ព្រះរាជពិធីបុណ្យអុំទូក តាមរយៈការទស្សនា និងការចូលរួម ជាមួយក្រុមសម្តែងផងដែរ។

ក្រៅពីកម្មវិធីទំាងនេះ ក៏មានកម្មវិធីកម្សាន្តសប្បាយៗជាច្រើនដើម្បីកំដរភ្ញៀវចូលរួមរហូត ដល់ម៉ោង ៩:៣០ យប់ទៀងផង។

ជា​មួយ​នឹង​ការរៀបចំ​នេះ​ដែរ បុរីអង្គររីស្សត&ស្ប៉ា នៅតែបន្តយ៉ាងខ្ជាប់ខ្ជួននូវ សកម្មភាពសង្គម និងកម្មវិធីសប្បុរសធម៌ តាមរយៈការ បរិច្ចាគថវិកា ១ដុល្លារចំពោះ គ្រប់សំបុត្រ រាល់គ្រប់សំបុត្រ ចូលរួមរបស់ភ្ញៀវ រាត្រីនោះជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។






អំពី Borei Angkor Resort & Spa

Borei Angkor Resort & Spa គឺជាសណ្ឋាគារដ៏ល្អប្រណិតមួយរបស់ក្រុមហ៊ុន INNOTALITY​​ ដែលជាក្រុមហ៊ុនធំមួយមាន សណ្ឋាគារពីរផ្សេងទៀតគឺ​ The Privilege Floor និង​ Lotus Blanc Resort​ គ្រប់គ្រងដោយ ជនជាតិខ្មែរសុទ្ធសាធ។​ សណ្ឋាគារ បុរីអង្គរ​​​ រីសត និង ស្បា៉​​​ គឺជាសណ្ឋាគារ​​​ លំដាប់​​​ផ្កាយ៥ ដែល​​​មានលក្ខណៈ​​​ល្អប្រណិត សាងសង់ឡើងយ៉ាង ផ្ចិតផ្ចង់តាមរចនាបថខ្មែរ​​​ និង​​​មាន​​​សេវាកម្មច្រើន យ៉ាង​​​​ដើម្បីផ្តល់នូវ សេវាកម្ម​​​​​​បដិ​​​សណ្ឋារកិច្ច​​​ បែបខ្មែរ​ ក៏ដូចជាផ្តល់នូវ បទពិសោធនានាដល់ អតិថិជនគ្រប់ជាតិសាសន៍ ក្នុង​​ការស្វែង​​​យល់​​​ពី​​​​​វប្បធម៍ និងអរិយធម៍​​​ដ៏ល្អរបស់ខែ្មរយើង។​​​

សម្រាប់ព័ត៌មានបន្ថែមអំពី សណ្ឋាគារ ⁣The Privilege Floor, Lotus Blanc, Borei Angkor Resort & Spa និង Innotality Group សូមចូលទៅកាន់ www.innotality.com

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]