ចិន៖ បុរសម្នាក់ ទាត់ធាក់មិត្តស្រីខ្លួន ដូចសត្វធាតុ គ្មានប្រណី តាមដងផ្លូវសាធារណៈ ខណៈដែលអ្នកដំណើរ ក្បែរៗនោះ ធ្វើព្រងើយ មិនព្រមជួយទាល់តែសោះ។


ទិដ្ឋភាព ពេលដែលបុរសនោះ កំពុងតែទាត់ធាក់ មិត្តស្រីខ្លួន

តាមប្រភពព័ត៌មានបានឲ្យដឹងថា អំពើហឹង្សានេះដែរគឺ កើតឡើងនៅផ្សាររាត្រី មួយកន្លែង ក្នុងប្រទេសចិន ដែលបុរសម្នាក់ ជាមិត្តប្រុសនោះ បានវាយទាត់ធាក់ ទះតប់ និងច្របាច់ក មិត្តស្រីខ្លួនដោយចំហ តាមផ្លូវ សាធារណៈ​ និងបានបោះពាក្យសម្តីមិនល្អដាក់នាងថែមទៀតផង។

ប៉ុន្តែអ្វីដែលរឹតតែហួសចិត្តទៀតនោះគឺ នៅក្នុងឃ្លីបវីដេអូនោះ ក៏បានបង្ហាញពី អ្នកនៅក្បែរនោះ មើលទៅហាក់ ព្រងើយកន្តើយ ចំពោះអំពើហឹង្សាដ៏អាក្រក់នោះ ដូចជាគិតថា​មិនមានអ្វីធំដុំអញ្ចឹង ដោយអ្នកលក់គឺ លក់ធម្មតា ឯអ្នកញ៉ាំអី ក៏បន្តការញ៉ាំទៅ គឺមិនបានចាប់អារម្មណ៏ និងខ្វល់ពីស្រី្តរងគ្រោះនោះទាល់តែសោះ។

តែរឿងនេះដែរ គឺបានធ្វើឲ្យអ្នកនិយមលេងអ៊ិនធើណេតជាច្រើន មានការភ្ញាក់ផ្អើល និងតក់ស្លុតជាខ្លាំងផងដែរ៕

តោះ! ចង់ដឹងឲ្យកាន់តែច្បាស់ ថាសាហាវយ៉ាងណា សូមទស្សនាឃ្លីបវីដេអូខាងក្រោម៖

 

ប្រភព៖ បរទេស

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]