ស្វុីស៖ វាមិនមែនជារឿងធម្មតាទេ ដែលនារីស្រស់ស្អាតម្នាក់ ហ៊ានចំណាយលុយ រាប់មុឺនដុល្លារ វះកាត់កែកុនរាង្គកាយ ជាច្រើនកន្លែង ដើម្បីឲ្យបានដូចទៅនឹងតួអង្គតុក្តតាដែលខ្លួនចូលចិត្ត។

នារីជនជាតិស្វុីសម្នាក់ បានប្រថុយគ្រោះថ្នាក់ ដោយធ្វើការវះកាត់ កែកុនរាង្គកាយ របស់នាងជាច្រើនកន្លែង ជាពិសេសនាងហ៊ាន វះកាត់យកឆ្អឹងជំនី៦ចេញ អស់ប្រាក់ប្រមាណ ១១៩,២០០ដុល្លារអាមេរិក ដើម្បីឲ្យបានដូចទៅនឹង តួអង្គតុក្កតាស្រី Jessica Rabbit ដែលនាងចូលចិត្តជាខ្លាំង។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នាងបានធ្វើការវះកាត់ និងកែកុនសម្ភស្ស ដូចខាងក្រោមនេះ៖

១, វះកាត់យកឆ្អឹងជំនី៦ចេញ ចំណាយអស់ ៩,០០០ដុល្លាអាមេរិក

២, វះកាត់កែច្រមុះ ៤ដង ចំណាយអស់ ១៩,០០០ដុល្លាអាមេរិក

៣, វះកាត់កែសុដន់ ៤ដង ចំណាយអស់ ៤០,០០០ដុល្លាអាមេរិក

៤, វះកាត់កែត្រគាក ២ដង ចំណាយអស់ ៧,០០០ដុល្លាអាមេរិក

៥, វះកាត់កែត្របកភ្នែក ២ដង ចំណាយអស់ ៨,០០០ដុល្លាអាមេរិក

៦, វះកាត់កែប្រដាប់ភេទ ចំណាយអស់ ៥,០០០ដុល្លាអាមេរិក

៧, បន្តឹងស្បែកមុខ ចំណាយអស់ ៣,២០០ដុល្លាអាមេរិក

៨, ពង្រីកកំប៉េះគូថ ចំណាយអស់ ១២,០០០ដុល្លាអាមេរិក

៩, បំបាត់ផ្នត់-ក ចំណាយអស់ ១,០០០ដុល្លាអាមេរិក

១០, ចាក់ចង្ការ ចំណាយអស់ ៧,៥០០ដុល្លាអាមេរិក

១១, ចាក់បបូរមាត់ ចំណាយអស់ ៧,៥០០ដុល្លាអាមេរិក៕




















ប្រភព Lollipopsg

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]