កូនបិសាចដែលគួរឲ្យស្រលាញ់ឈ្មោះ Huba ដែលជាសត្វចម្លែកពាក់កណ្តាលមនុស្ស ពាក់កណ្តាលបិសាច ត្រូវបានទទួល រងការគំរាមគំហែង ដោយពួកមនុស្សលោក ដែលស្អប់បិសាច និង ពពួកបិសាចដែលប៉ុនប៉ង ចង់ចាប់នូវកូនបិសាច Huba នេះ ហើយរឿងនេះ គឺបានកើតទ្បើងក្នុងជំនាន់ចិនបុរាណ។​ ខ្សែភាពយន្ត Monster Hunt រឺ អ្នកប្រមាញ់សត្វចម្លែកនេះជា ប្រភេទខ្សែភាពយន្តបែបកំប្លែង ក្រមិចក្រមើម លាយទ្បំជាមួយសំណើច និង ទឹកភ្នែក​ដែលធានាថា នឹងធ្វើឲ្យទស្សនិក ជនជក់ជិត ដិតអារម្មណ៍។

មិនតែប៉ុណ្ណោះ ខ្សែភាពយន្តនេះជាស្នាដៃផលិតរបស់អ្នកដឹកនាំរឿងដ៏ល្បីឈ្មោះគឺ លោក Raman Hui និងចូលរួមសម្តែងដោយតារា ភាពយន្តជនជាតិចិន ដ៏ល្បីឈ្មោះជាច្រើនរូបដូចជា លោក Baihe Bai លោក Boran Jing កញ្ញា Wu Jiang​ និង តារាសម្តែងដ៏ល្បី ប្រចាំអាស៊ីគឺកញ្ញា Wei Tang។

ដើម្បីជ្រាបកាន់តែច្បាស់ ថាតើ ខ្សែភាពយន្តនេះ មានភាពល្អ ទាក់ភ្នែក និងកំប្លែងយ៉ាងណានោះ មានតែតាមដានទស្សនាទាំង អស់គ្នា ក៏ដូចជា កក់សំបុត្រទាំងអស់គ្នា នៅតាមបណ្តារោង ភាពយន្តទំនើប ក្នុងរាជធានីភ្នំពេញ ដែលចាប់បញ្ជាំង ចាប់ពីថ្ងៃទី ២៦​ វិច្ឆិកា ២០១៥ នេះតទៅហើយ​។ ដើម្បីទទួលបាន ព័ត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាច ចូលទៅកាន់ចៃកុន  តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.face book.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ ៕

ទស្សនា Trailer នៅទីនេះ

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]