គេហទំព័រថ្មីនេះនឹងត្រូវដាក់ឲ្យប្រើជំនួសប្លុក ដោយមានព័ត៌មានសម្បូរបែបនិង ងាយស្រួលក្នុងការស្រាវជ្រាវ។

ភ្នំពេញ ៖  ក្រុមហ៊ុនសាមសុង អេឡិចត្រូនិច បានសម្ពោធជានូវ គេហទំព័រព័ត៌មាន ដែលមានឈ្មេាះថា « Samsung Newsroom » ដើម្បីផ្តល់ជូននូវ ព័ត៌មានអំពី សាមសុង និង ឯកសារជាច្រើន។ គេហទំព័រថ្មី មានអាសយដ្ឋាន៖ news.samsung.com ។ វាជា ប្រភពទិន្ន័យផ្លូវការរបស់ សាមសុង ដែលផ្តោតសំខាន់ទៅលើ ផលិតផលថ្មីៗសេវាកម្មនិងយុទ្ធសាស្រ្ត របស់ក្រុមហ៊ុនទាក់ទងនឹង កិច្ចការសង្គម ព័ត៌៌មានអំពីពាណិជ្ជកម្មព្រម ទាំងបុគ្គលសំខាន់ៗនៅជុំវិញ ពិភពលោក។

លោក អុីង យ៉ុង រី ដែលជាប្រធានទំនាក់ទំនង របស់ក្រុមហ៊ុនសាមសុងអេឡិចត្រូនិច បានមាន ប្រសាសន៍ឲ្យដឹងថា៖ «ខណៈពេលដែល ក្រុមហ៊ុនសាមសុងកំពុងតែ ទទួលការពេញនិយមនៅជុំវិញ ពិភពលោកព្រម ទាំងធ្វើការកំណត់អនាគតតាម រយៈគំនិតច្នៃប្រឌិតក៏ ដូចជាបច្ចេកវិទ្យាទំនើប យើងក៏បាន ធ្វើការអភិវឌ្ឍ ជាបន្តបន្ទាប់នូវមធ្យោបាយ ទំនាក់ទំនងផ្សេងៗ។ គេហទំព័រថ្មីរបស់សាមសុង « Samsung Newsroom » យើងផ្តល់ឲ្យមនុស្ស នៅជុំវិញពិភពលោកនូវ ព័ត៌មានកាន់តែលម្អិតជាង មុនអំពីក្រុមហ៊ុន សាមសុង ព្រមទាំងវិធីដែល យើងកំពុងកំណត់អនាគត ។»

គេហទំព័រថ្មីនេះត្រូវបានរៀបរៀងឡើងជាពីរភាសាគឺអង់គ្លេស និងកូរ៉េ ព្រមទាំងត្រូវបាន ដាក់ឲ្យដំណើរ ការជំនួស Samsung Tomorrow ដែលជាប្លុកផ្លូវការរបស់ ក្រុមហ៊ុនសាមសុងអេឡិចត្រូនិច។

ផ្តល់ឲ្យលោកអ្នកនូវព័ត៌មានអំពីសាមសុងនិងនៅជុំវិញពិភពលោក
គោលបំណងសំខាន់របស់គេហទំព័នេះគឺមិនត្រឹមតែដើម្បីផ្តល់ព័ត៌មាន ដល់អតិថិជននិង អ្នកព័ត៌មាននូវ ព័ត៌មានឲ្យសមរម្យ ប៉ុណ្ណេាះទេ ថែមទាំងផ្តល់ការយល់ដឹងកាន់ តែច្បាស់អំពីក្រុមហ៊ុនសាមសុង។ គេហទំព័រមួយនេះនឹងផ្តល់ព័ត៌មានគួរឲ្យ ចាប់អារម្មណ៍និង រឿងរ៉ាវល្អៗជាច្រើនអំពី សាមសុងដូចជា កិច្ចការច្នៃប្រឌិត និងសហគមន៍នៅជុំវិញពិភពលោក។ ជាផ្នែកមួយនៃបេសកកម្មរបស់យើង គេហទំព័រនេះនឹងផ្តោតសំខាន់ លើប្រធានបទចំនួនពីរជាប្រចាំគឺ ទស្សនៈវិស្ស័យ និង ជិវិតនៅសាមសុង។

ទស្សនៈវិស័យ៖ ចំណេះដឹងពីបច្ចេកវិទ្យា និងពាណិជ្ជកម្មលំដាប់ពិភពលោក
នៅក្នុងផ្នែកទស្សនៈវិស័យ លោកអ្នកនឹងទទួលបាននូវព័ត៌មានដោយផ្ទាល់ពីអ្នកដឹកនាំរបស់ ក្រុមហ៊ុន សាមសុង ព្រមទាំងការ វិភាគនិង មតិយោបល់ របស់អ្នកជំនាញក៏ ដូចជាបុគ្គលិកដែលមានបទពិសោធន៍ជា ច្រើននាក់។ ជាមួយនឹងការបង្ហាញ អំពីចក្ខុវិស័យ យុទ្ធសាស្រ្ត ការរចនា និងទស្សនៈវិស័យ របស់ក្រុមហ៊ុនសាមសុង វានឹងជួយឲ្យលោកអ្នកយល់កាន់ តែច្បាស់ពីពិភពលោកតាមរយៈការពិនិត្យ មើលនូវនិន្នាការថ្មីៗ និងការអភិវឌ្ឍផ្នែកបច្ចេកទេស ពាណិជ្ជកម្ម និងសង្គមជាដើម។

ជីវិតនៅសាមសុង៖ ការចែករំលែកនិង ការចូលរួមចំណែកសហគមន៍
ក្នុងផ្នែកជិវិតនៅសាមសុងនឹងនិយាយអំពីធនធានមួយដ៏សំខាន់របស់សាមសុង នេាះគឺបុគ្គលិក ទាំង 319,000នាក់ នៅជុំវិញ ពិភពលោក។ វាមិនត្រឹមតែផ្តល់នូវព័ត៌មាន សំខាន់អំពីវប្បធម៌ និងកិច្ចការរបស់ ក្រុមហ៊ុននៅជុំវិញពិភពលោកនេាះទេ វាថែមទាំងជាទីកន្លែងមួយ ដែលលោកអ្នកអាចស្វែង រករឿងរ៉ាវជាទីចាប់អារម្មណ៍ ជាច្រើនដែលនិយាយអំពីការជម្នះ ឧបសគ្គ ក្តីសង្ឃឹម និងសុបិន្តរបស់បុគ្គល មួយចំនួន ដែលរួមចំនែកធ្វើឲ្យ ក្រុមហ៊ុនសាមសុងរីកចំរើនរហូតដល់សព្វថ្ងៃ។ 

ប្រភពឯកសារសំខាន់ៗសម្រាប់អតិថិជន អ្នកសារព័ត៌មាន និងពាណិជ្ជករ
គេហទំព័រនេះនៅតែផ្តល់នូវព័ត៌មានចាំបាច់មួយចំនួនអំពីក្រុមហ៊ុនដូចជា៖ ព័ត៌មានពាណិជ្ជកម្ម ព័ត៌មានអំពីជីវប្រវត្តិ និងទិន្ន័យទូទៅ និយាយពីស្ថានភាពពាណិជ្ជកម្ម និងនិរន្តរភាព។ 

បន្ថែមពីនេះទៀត ផ្នែកនេះក៏រួមបញ្ចូលនូវបញ្ហានិងការពិត ព្រមទាំងសំនូរចម្លើយជាច្រើន ដែលអនុញ្ញាត ឲ្យលោកអ្នកទទួលបាន នូវព័ត៌មានដ៏ត្រឹមត្រូវ មួយអំពីប្រធានបទសំខាន់ៗ និង រឿងរ៉ាវជំនួញនានា។  

បន្ថែមពីនេះទៀត យើងក៏បានបន្ថែមនូវផ្នែកមួយសំរាប់អ្នកសារព័ត៌មាន ដែលអាចឲ្យមានភាពងាយ ស្រួលក្នុងការស្រាវជ្រាវនិង ស្វែងរកព័ត៌មានផ្សេងៗ។ ផ្នែកនេះមានផ្ទុកឯកសារ ជាច្រើនសម្រាប់ អ្នកសារព័ត៌មាន ក៏ដូចជារូបថត និងវីដេអូដែលមាន គុណភាពខ្ពស់ក៏ដូចជាសេចក្តី ថ្លែងការណ៍ចាស់ៗជា ច្រើន។

លោកអ្នកនឹងទទួលបានព័ត៌មានដ៏សម្បូរបែប
គេហទំព័រនេះក៏មានផ្ទុកនូវព័ត៌មានជាច្រើនដូចជា រូបភាពព័ត៌មាន អត្ថបទរឿង ឈ្មេាះអ្នកសរសេរ អត្ថបទពីផលិតផល និងវីដេអូផងដែរ។ ព្រឹត្តិការណ៍ធំៗ និងពិធីសម្ពោធផលិតផលផ្សេងៗរបស់ សាមសុងនឹងត្រូវបានផ្សាយបន្តផ្ទាល់នៅ ក្នុងគេហទំព័រនេះផងដែរ។

ដើម្បីជម្រុញឲ្យមានភាពងាយស្រួលក្នុងប្រាស្រ័យទាក់ទងជាមួយអតិថិជន  យើងបានបង្កើតឲ្យមាន មុខងារចែក រំែលក និងបញ្ចេញមតិតាមរយៈ បណ្តាញសង្គមដែលមានភ្ជាប់ ជាមួយគេហទំព័រនេះ។ មាន មុខងារជា ច្រើនទៀតត្រូវបានកែលម្អ ដូចជាការស្រាវជ្រាវ និងឯកសារវីដេអូ ដូច្នេះមិនថាលោកអ្នក ចង់រកព័ត៌មានអ្វីនេាះឡើយ លោកអ្នកអាចស្វែងរកបានដោយ ងាយនៅលើ គេហទំព័ររបស់សាមសុង។ 

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូន មនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥត ឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យ កាន់តែប្រសើរ ​ឡើង​នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗ ប្រើប្រព័ន្ធ  LED។ យើងកំពុងតែនាំគេ ផ្នែកអុីនធឺណែត(Internet of Things) ដែលមានឧបករណ៍ វៃឆ្លាតជាច្រើន និងមានការសហការយ៉ាងល្អនិងសកម្មនៅ ក្នុងឧស្សាហកម្មផ្សេងៗ។   យើងមានបុគ្គលិកចំនួន 319,000 នាក់ នៅទូទាំង 84 ប្រទេសដោយ​មាន​បរិមាណ លក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ដើម្បីស្វែងរកព័ត៌មានបន្ថែមនិងទទួលបានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេហទំព័រ news.samsung.com

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]