ថៃ៖ តារាសម្តែងប្រុសថៃ Por Tridsadee បានធូរស្រាលខ្លះហើយ បន្ទាប់ពីរូបគាត់ ត្រូវកាត់ប្រអប់ជើងខាងឆ្វេងចេញ កាលពីប៉ុន្មានថ្ងៃមុន។

ជម្ងឺដ៏ធ្ងន់ធ្ងរ​របស់ តារាប្រុសរូបនេះ បានធ្វើឲ្យមហាជនភ័យតក់ស្លុតយ៉ាងខ្លាំង តែនៅពេលនេះ រូបគាត់បានធូរស្បើយ ចាប់តាំងត្រូវកាត់ប្រអប់ជើងម្ខាងរបស់គាត់ចេញ នៅយប់ថ្ងៃសៅរ៍។ នេះតាមសម្តីគ្រូពេទ្យ នៅមន្ទីរពេទ្យ Ramathibodi ។

ចំពោះលោក Por  ឥឡូវនេះ អាចបើកភ្នែកបាន និងអាចកម្រើកដៃបាន ហើយមុខរបួស នៅកជើងខាងឆ្វេងរបស់គាត់ ជាកន្លែងចម្លងមេរោគ ត្រូវកាត់ចោលនោះ ក៏បានប្រសើរឡើងផងដែរ។ ជាពិសេសទៀតនោះ គាត់អាចដកដង្ហើម ដោយខ្លួនគាត់បាន ប៉ុន្តែពេលខ្លះក៏ត្រូវប្រើប្រដាប់ឆ្ពុងច្រមុះ (Nebulizer)។

កាលពីថ្ងៃច័ន្ទ លោក Por  បានវះកាត់ពោះវៀនធំ ក្រោយគ្រូពេទ្យ បានរកឃើញថា មានការហូរឈាម តែពួកគេអាចបញ្ឈប់ការផ្តល់ឲ្យ នូវថ្នាំបន្ធូរសាច់ដុំ និងការបញ្ចូលឈាមបាន។

ទោះជាយ៉ាងណា គ្រូពេទ្យនៅតែពិនិត្យយ៉ាងដិតដល់បំផុត ទៅលើស្ថានភាពជម្ងឺរបស់Por និងរកមើល ការចម្លងមេរោគដទៃទៀត តែពេលនេះ រូបគាត់ បានល្អប្រសើរហើយ លើការព្យាបាល៕




តារាប្រុសថៃ  Por Tridsadee 

ប្រភព bangkok.Coconut
ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]