ថៃ៖ ប្រិយមិត្ត ប្រហែលបានជ្រាបរួចមកហើយ​ អំពី​តារាសម្តែងប្រុសថៃ Por Tridsadee បានទទួលរងនូវជម្ងឺគ្រុនឈាមយ៉ាងធ្ងន់ធ្ងរ ហើយរូបគាត់បានសន្លប់ មិនទាន់ដឹងខ្លួន អស់រយៈពេលជាច្រើនសប្តាហ៍ណាស់មកហើយ។

ចំពោះសម្ពាធឈាម របស់តារាប្រុស​វ័យ៣៧ឆ្នាំ រូបនេះ បានឡើងខ្ពស់យ៉ាងខ្លាំង ដែលបណ្តាលមកពី ការឆ្លងមេរោគជើងឆ្វេងរបស់គាត់ កាលពីយប់ថ្ងៃសុក្រ ហើយបញ្ហានេះបានធ្វើឲ្យគ្រូពេទ្យពិតជាគ្មានជម្រើស គឺមានតែវិធីម្យ៉ាងគត់ ត្រូវកាត់ជើងគាត់ចោល ដើម្បីការពារកុំឲ្យមេរោគឆ្លងរាលដាលបាន នេះបើតាមសេចក្តីប្រកាស កាលពីថ្ងៃអាទិត្យ របស់មន្ទីរពេទ្យ Ramathibodi។

ក្នុងនោះដែរ លោក Por ត្រូវបានវះកាត់ជាបន្ទាន់ នៅយប់ថ្ងៃសៅរ៍ ព្រោះតែមានឈាមហូរខ្លាំងពេក នៅក្នុងប្រហោងទ្រូងរបស់គាត់។

បើតាមសម្តីគ្រូពេទ្យ បានឲ្យដឹងថា សម្ពាធឈាម របស់ Por នៅពេលនេះ បានត្រឡប់មកប្រក្រតីវិញ ហើយថ្លើមក៏ប្រសើរជាធម្មតាវិញដែរ។ ប៉ុន្តែទោះជាយ៉ាងណា តម្រងនោមរបស់គាត់ បានធ្លាក់ចុះដដែល។

ទន្ទឹមនឹងនេះដែរ រាងកាយរបស់លោក Por គឺគ្មានមេរោគគ្រុនឈាមទៀតទេ តែគ្រូពេទ្យនៅតែតាមដានពិនិត្យយ៉ាងដិតដល់បំផុត ចំពោះស្ថានភាពជម្ងឺរបស់គាត់។

បន្ទាប់ពីសេចក្តីប្រកាស នៃការវះកាត់ របស់តារាប្រុសរូបនេះ នៅវេលាម៉ោង៦ល្ងាច កាលពីម្សិលមិញនេះ ត្រូវបានផ្សព្វផ្សាយរួចមក បានធ្វើឲ្យអ្នកគាំទ្រពិតជារន្ធត់ចិត្តយ៉ាងខ្លាំង ពិសេសនៅលើបណ្តាញសង្គម ហើយមិនតែប៉ុណ្ណោះ ក៏មានមនុស្សជាច្រើនទៀត បានសារភាពថា ព័ត៌មានមួយនេះ ពិតជាបានធ្វើឲ្យពួកគេស្រក់ទឹកភ្នែកទៀតផង៕






តារាប្រុសថៃ Por 

ប្រភព បរទេស
ដោយ៖ កា
ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]