ថៃ៖ តារាសម្តែងប្រុសថៃ ដ៏ល្បី  Por Tridsadee បានសន្លប់អស់រយៈពេលប៉ុន្មានសប្តាហ៍ បន្ទាប់ពីរូបលោក បានឆ្លងជម្ងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរ។

ស្ថានភាពជម្ងឺរបស់តារាប្រុសវ័យ ៣៧ឆ្នាំរូបនេះ ពិតជាមានអាការៈធ្ងន់ធ្ងរ ដែលតម្រងនោម របស់គាត់ បានចុះខ្សោយ នៅយប់ថ្ងៃច័ន្ទ ព្រមទាំងសម្ពាធឈាមចុះខ្សោយ និងចំនួនប្លាកែត ធ្លាក់ទាបខ្លាំងបំផុត។

ទោះបីលោក Por  Tridsadee  ទទួលបានការព្យាបាលក៏ដោយ តែរូបគាត់ត្រូវបានក្រុមគ្រូពេទ្យតាមដាន និងពិនិត្យយ៉ាងល្អិតល្អន់ លើស្ថានភាពជម្ងឺ នេះបើតាមសម្តីគ្រូពេទ្យ ក្នុងសន្និសីទកាសែត កាលពីថ្មីៗនេះ។

ចំពោះព័ត៌មានដ៏ក្តៅគគុករបស់ តារាប្រុសរូបនេះ បានធ្វើឲ្យតារាថៃល្បីៗជាច្រើន បានបង្ហាញនូវទឹកចិត្តអាណិតអាសូរ និងថែមទាំងពួកគេ បានមកមើលរូបគាត់ដោយផ្ទាល់ ក្នុងមន្ទីរពេទ្យថែមទៀតផង។ មិនតែប៉ុណ្ណោះ មហាជន ក៏បានបួងសួង ដល់រូបគាត់ ឲ្យឆាប់ជាសះស្បើយឡើងវិញផងដែរ។

គួរបញ្ជាក់ផងដែរថា លោក Por  Tridsadee  ត្រូវបានល្បីល្បាញខ្លាំង បន្ទាប់ពីរូបគាត់​ បានដើរតួសម្តែងក្នុងរឿងភាគថៃមួយ ចំណងជើងថា "Village Headman Lee and Miss Ma"៕

 



លោក  Por Tridsadee 





តារាល្បីៗនាំគ្នា មកមើល លោក Por Tridsadee  នៅមន្ទីរពេទ្យ






ប្រភព coconut
ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]