ភ្នំពេញ៖ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាតំណាងចែកចាយ ផ្តាច់មុខរថយន្ត Ford នៅកម្ពុជា បានប្រារព្ធពិធីសម្ពោធ ជាផ្លូវការនៃការមក ដល់នូវរថយន្ត Ford Explorer ស៊េរីថ្មីឆ្នាំ២០១៦ ជាមួយបច្ចេកវិទ្យាដ៏ឆ្លាតវៃ បំពាក់ដោយម៉ាស៊ីន Ecoboost ដែលជួយបង្កើនកម្លាំងបានយ៉ាងខ្លាំងក្លា ហើយសំន្សំការ ប្រើប្រាស់សាំង បានយ៉ាងមានប្រសិទ្ធិភាពខ្ពស់។

បច្ចេកវិទ្យាឆ្លាតវៃ អមជាមួយនឹងប្រណីតភាព និងភាពទាន់សម័យ កម្លាំងខ្លាំង និងការសំន្សំសំចៃខ្ពស់ បានធ្វើឲ្យរថយន្ត Ford Explorer ស៊េរីថ្មីនេះកាន់តែមាន សក្តានុពលភាព និងឧត្តមភាព ក្នុងការប្រកួត ប្រជែងជាមួយនឹងរថយន្ត SUV ដទៃទៀតនៅក្នុងទីផ្សារ ប្រទេសកម្ពុជា។

លោក David Westerman នាយកគ្រប់គ្រងប្រចាំទីផ្សារ តំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន ហ្វដ បានមានប្រសាសន៍ថា “រថយន្ត Ford Explorer ស៊េរីថ្មី ផ្តល់នូវការបញ្ចូលគ្នាតែមួយគត់​ នូវការបង្កើត នូវបច្ចេកវិទ្យាថ្មីៗ សមត្ថភាព និងគុណភាពខ្ពស់ សម្រាប់បំពេញចិត្តអតិថិជន ដែលជម្រុញធ្វើយ៉ាងណាឲ្យ រថយន្តប្រភេទនេះ ឈរនៅលើលំដាប់ខ្ពស់ ជាងគូប្រកួតប្រជែង នៅក្នុងទីផ្សារប្រទេសកម្ពុជា”។

ជាមួយនឹងការបំពាក់ដោយ បច្ចេកវិទ្យាចុងក្រោយនៃ SYNC 2 សម្រាប់អ្នកបើកបរ ផ្សាភ្ជាប់នូវទូរស័ព្ទដៃ ជាមួយនឹងរថយន្ត ការបំពាក់ដោយពោងសុវត្ថិភាពចំនួន៧ ហើយមានពោងខ្សែក្រវ៉ាត់ នៅជួរទីពីរចំនួន២ផ្សេងទៀត, រ៉ាដាកំណត់ល្បឿន ដែលអាចបន្ថយល្បឿនដោយ ស្វ័យប្រវត្តិតាមល្បឿនរថយន្តខាងមុខ និងប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិ រថយន្ត Ford Explorer បានក្លាយជារថយន្តមួយប្រភេទ ដែលស្ថិតនៅក្នុងភាពពេញនិយម សម្រាប់ការប្រើប្រាស់របស់ ប្រជាជនទូទាំងពិភពលោក អស់រយៈពេលជាង ២៥ឆ្នាំមកហើយ។

“យើងពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលយើងអាចនាំយកនូវរថយន្ត Ford Explorer សម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារ ប្រទេស​កម្ពុជា។ លក្ខណៈពិសេសៗជាច្រើន នៃរថយន្តនេះ នឹងធ្វើឲ្យអតិថិជន ដែលរំពឹងចង់បាននូវរថយន្តដែលប្រណីត សម្រាប់ការប្រើប្រាស់ ជាលក្ខណៈគ្រួសារ ក៏ដូចជាសម្រាប់ប្រតិបត្តិការ អាជីវកម្មពេញចិត្តជាក់ជាពុំខាន” នេះបើតាមការបញ្ជាក់ របស់លោក ងន សាំង អគ្គនាយកក្រុម អ អិម អេ ខេមបូឌា។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ទូរស័ព្ទ 012 333 975៕



បញ្ចូលអត្ថបទដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]