កីឡាករកម្ពុជា Keng Samorn នឹងប្រកួតរត់អត្តពលកម្មចម្ងាយ ៨០០ ម៉ែត្រ ក្នុងជុំទី ១ ក្នុងកីឡាអូឡាំពិក ២០១២ វេលាម៉ោង ៧ ល្ងាច (ម៉ោងនៅភ្នំពេញ) នៅថ្ងៃច័ន្ទនេះ ទី ៦ ខែ សីហា ឆ្នាំ ២០១២។ កីឡាករកម្ពុជាមាន អាយុ ២៩​ ឆ្នាំ កម្ពស់ ១៧០ សង់ទីម៉ែត្រ និង ទម្ងន់ ៦០ គីឡូក្រាម។ កីឡាករ Keng Samorn នឹងរត់ក្នុងក្រុមទី ២ ខ្សែរបន្ទាត់ទី ៣ ដែលមានកីឡាករ ៧ នាក់ផ្សេងទៀត ។ លោក Keng Samorn មានឯកទក្តកម្មផ្ទាល់ខ្លូន ១ នាទី ៥៣ វិនាទី និង ១៧ ចំណែកឯឯកទក្តកម្មពិភពលោក គឺ ១ នាទី ៤១ វិនាទី និង ០១ និង ឯកកទក្តកម្មអូឡាំពិកគឺ ១ នាទី ៤២ វិនាទី និង ៥៨ ។

កីឡាការិនី Chan Seyha នឹងប្រកួតរត់អត្តពលកម្ម ២០០ ម៉ែត្រ ក្នុងជុំទី ១ វេលាម៉ោង ៨ ល្ងាចនៅក្រុងឡុង (ត្រូវជាម៉ោង ២ ព្រឹកថ្ងៃទី ៧ នៅក្រុងភ្នំពេញ)។ កីឡាការិនីកម្ពុជាមានអាយុ ១៨ ឆ្នាំ កម្ពស់ ១៦៥ សង់ទីម៉ែត្រ ទម្ងន់ ៦០ គីឡូក្រាម។ កីឡាការិនីកម្ពុជា នឹងរត់ក្នុងក្រុមទី ៥ ខ្សែរបន្ទាត់ទី ១ ជាមួយកីឡាការិនី ៨ នាក់ផ្សេងទៀត។ កញ្ញា Chan Seyha មានឯកទក្តកម្មផ្ទាល់ខ្លូន ២៦ វិនាទី ៣៤ ឯកទក្តកម្មពិភពលោក និង អួឡាំពិក គឺ ២១ វិនាទី ៣៤ ។

សូមជួយគាំទ្រកីឡាករ និង ការិនី កម្ពុជាពីចម្ងាយឲ្យអស់ពីដួងចិត្ត។

ដោយ វីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]