ប្រសិនបើយើងតាមដានព័ត៍មានរបស់ក្រុមហ៊ុន Apple មកជារឿយៗនោះ យើងនឹងដឹងថា ក្រុមហ៊ុន Apple តែងតែមានរឿងប្តឹងផ្តល់ជាមួយក្រុមហ៊ុន Samsung មកជាហូរហែរ ទាក់ទងនឹងរឿងចម្លងម៉ូដ ។ បញ្ហារឿងចម្លងម៉ូដនេះផងដែរក្រុមហ៊ុនទាំង 2 នោះគឺ Samsung បាន copy រូបបែបទូរស័ព្ទរបស់ខ្លួនមកពី iPhone តែ Samsung បានបដិសេធជារឿយៗមក ចំណែករឿងប្តឹងផ្តល់នេះក្រុមហ៊ុន Apple បានប្តឹងទាមទារឿងក្តីនេះពីក្រុមហ៊ុន Samsung នូវចំនួនទឹកប្រាក់ប្រមាណ $2000 លានដុល្លា ចំណែកក្រុមហ៊ុន Samsung បានប្តឹង Apple ក្នុងមួយគ្រឿង 2.4 % ( ប្រមាណ 12 ដុល្លា ) រាល់គ្រឿងដែលបានលក់ចេញ លើកលែងតែ iPhone original ។ មកដល់ពេលនេះរឿងក្តីនេះមិនទាន់ចប់នៅឡើយទេ ចុងក្រោយនេះគេហទំព័រ AllThingsD បាន Post ប្រវត្តិសាស្រ្ត នៃរឿងរ៉ាងនៃក្រុមហ៊ុនទាំងពីរនោះគឺ iPhone ហើយនឹង Samsung គេហទំព័រ AllThingsD តែងតែតាមដាននូវរឿងរ៉ាវរបស់ក្រុម Apple មកជានិច្ច អញ្ចឹងយើងទៅមើលរូបភាពដែលគេហទំព័រ AllThingsD បាន Post នោះយ៉ាងម៉េចខ្លះ ។ យើងនឹងឃើញបានថាមុនឆ្នាំ 2007 ពេលដែលក្រុមហ៊ុន Apple បង្ហាញខ្លួន iPhone Original លើកដំបូងនោះ Samsung ក៍នៅជា PDA phone នៅឡើយមិនតែប៉ុណ្ណោះមាន Keybord មកជាមួយផងដែរ តែក្រោយពេលដែល iPhone បង្ហាញខ្លួនមួយរយះ ក្រុមហ៊ុន Samsung ចាប់ផ្តើមផ្លាស់ម៉ូដទូរស័ព្ទម្តងបន្តិចម្តងៗដែលមើលមិនចង់ដឹង ។ នៅអំឡុងឆ្នាំ 2010 ពេលដែល Galaxy បង្ហាញខ្លួនមក ក៍មានភាពស្រដៀងទៅនិង iPhone នៅម៉ូដែលបន្ទាប់មកៗដូចជា Vibrant T959 ដែលចេញមកនៅឆ្នាំជាមួយគ្នា ។ រឿងក្តីទាំងអស់នេះនឹងត្រូវបញ្ចប់នៅថ្ងៃទី 17-18 រឺយ៉ាងយូរនោះមិនលើសពីថ្ងៃទី 24 សីហានោះទេ ។
ប្រសិនបើលោកអ្នកចង់ដឹងព័ត៍មាន iPhone 5,Jailbreak ,Unlock iPhone ,ទ្រនាប់ជើងស៊ីម iPhone ,តម្លៃទូរស័ព្ទ ពត៍មានទូរស័ព្ទផ្សេងៗ ដែលមានការ Update ថ្មីៗនោះ សូមចុច Like ខ្ញុំបាទក្នុង Facebook នៅទីនេះ

ដកស្រង់ ៖ សុវណ្ណ២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]