ភ្នំពេញ៖ ក្រុមហ៊ុន​​ អាយ​​  អេ​ឡិក​ត្រូ​និក​ ដែលជាក្រុមហ៊ុនចែកចាយកុំព្យួទ័រ Lenovo និងឧករណ៏អេ​ឡិក​ត្រូ​និក គ្រប់ប្រភេទដ៏ធំមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ននេះក្រុមហ៊ុនមានបីសាខា កំពុងតែបំរើសេវាកម្ម ជូនដល់អតិថិជននៅរាជធានីភ្នំពេញ បានរៀបចំកម្មវិធី ដ៏ពិសេសមួយជូនដល់អតិថិជន ដើម្បីជាការអបអរ នៅក្នុងឱកាសបុណ្យអ៊ុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ដែលនឹងខិតជិតមកដល់ នាពេលឆាប់ៗខាងមុខនេះ។

កម្មវិធីនេះ នឹងចាប់ផ្តើមផ្តល់ជូនអតិថិជនទាំងអស់ ចាប់ពីថ្ងៃទី ១៦ ខែវិច្ឆិកា នេះ រហូតដល់ថ្ងៃទី ២៨ ខែវិច្ឆិកា​ ឆ្នាំ ២០១៥ នាពេលខាងមុខនេះ។ក្រុមហ៊ុន​​ អាយ​​​ ​​​អេ​ឡិក​ត្រូ​និក​ សូមបញ្ជាក់ថា នៅក្នុងកម្មវីធីពិសេសនេះ គ្រប់អតិថិជនទាំងអស់ ដែលបានជាវម៉ាស៊ីនកុំព្យូទ័រយួរដៃម៉ាក Lenovo ម៉ូដែល G4070(59438333) ក្នុងតម្លៃ $440 ម៉ូដែល G4070(59432395) ក្នុងតម្លៃ $655 និងម៉ូដែល G4080(80KY002PVN )( 80KY0054VN) នៅក្នុងតម្លៃ $460 ពីក្រុមហ៊ុន នឹងមានបន្ថែម ជូនកាដូពិសេសចំនួនបីយ៉ាង គឺទីមួយ ឧបាល័របំពងសម្លេងម៉ូដែល BT410 ដែលមានតម្លៃ $60 ចំនួនមួយគ្រឿង ទីពីរ Mouse N3903 មានតម្លៃ $12 ចំនួនមួយ និងទីបីកាបូបដាក់ ម៉ាស៊ីនកុំព្យូទ័រយួរដៃ Lenovo ម៉ូដែល KR-3907 មានតម្លៃ $35 ចំនួនមួយ ហើយដើម្បីទទួលបាននូវ កញ្ចប់កាដូពិសេសទាំងបីយ៉ាងខាងលើនេះ គឺតំរូវអោយអតិថិជន ត្រូវបន្ថែមប្រាក់ចំនួន$35 ទៅលើតម្លៃម៉ាស៊ីន កុំព្យូទ័រយួរដៃ Lenovo និមួយៗ ដែលអតិថជន បានជ្រើសរើស។

សំរាប់ព័ត៌មានលំអិតទាក់ទងជាមួយនឹងកម្មវិធីពិសេសអបអរឱកាស បុណ្យអ៊ុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នេះ សូមទំនាក់ទំនងមកកាន់ក្រុមហ៊ុន អាយ អេ​ឡិក​ត្រូ​និក​ ដែលមានលេខទូរស័ព្ទ 023 222 924 -​ 077 888 187 ក្រុមហ៊ុន​​ អាយ អេ​ឡិក​ត្រូ​និក​ មានបីទីតាំងដូចខាងក្រោម៖

  • ទីតាំងសាខាព្រះសីហនុ ៖ អគារ 293-295 មហាវិថីព្រះសីហនុ សង្កាត់វាលវង់ ខ័ណ្ឌ ៧ មករា​ក្រុងភ្នំពេញ
  • ទីតាំងសាខាព្រះមុនីវង្ស ៖ អគារ 246Eo+E1 មហាវិថីព្រះមុនីវង្ស សង្កាត់បឹងរាំង ខ័ណ្ឌ ដូនពេញក្រុងភ្នំពេញ
  • ទីតាំងសាខាទឹកថ្លា ៖ អគារ 61-63 ផ្លូវ 1019 សង្កាត់ទឹកថ្លា ខ័ណ្ឌ សែនសុខ ក្រុងភ្នំពេញ

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]