បរទេស៖ អ្នកណាមិនចូលចិត្តរបស់ឡៃឡុង ចុុះទំរាំឃើញ iPad Air 2 លក់ឡៃឡុងទៀត អ្នកណាមិនចង់បាន។ យ៉ាងណាមិញបុរសម្នាក់បានទិញ iPad air 2 ពីលើវិបសាយ Best Buy ព្រោះឃើញគេលក់ឡៃឡុង ក្នុងតំលៃថោក តែនៅពេលដែលទំនិញមកដល់ផ្ទះ ទើបដឹងថាវាជារបស់ក្លែងក្លាយទៅវិញ។

បើតាមវីដេអូឃ្លីបដែលបុរសម្នាក់នោះ បានបង្ហោះចូលទៅក្នុង YouTube បានឲ្យដឹងថា នៅក្នុងវិបសាយដែលគាត់ទិញ បានបញ្ជាក់ថា iPad នេះជា iPad Air ស៊េរីថ្មី ព្រមទាំងភ្ជាប់មក ជាមួយប្រអប់របស់ក្រុមហ៊ុនទៀតផង ហើយវាត្រូវបានលក់ដេញថ្លៃ ក្នុងតំលៃប្រហែល ១០០ដុល្លារតែប៉ុណ្ណោះ ហេតុនេះហើយ ទើបគាត់សំរេចចិត្តទិញយក iPad នេះ។ តែអ្វីៗមិនដូចការស្មាន របស់គាត់ទេ នៅពេលដែលទំនិញបានមកដល់ គាត់បានអន់ចិត្ត និងខឹងយ៉ាងខ្លាំង ព្រោះថាការពិត iPad Air 2 ដែលគាត់បានទិញនោះ គឺជាដែកសំណដែលមានរាងប៉ុន iPad ហើយមានបិទរូប Homescreen របស់ iPad នៅពីមុខ និងមានបិទឡូហ្គូរបស់ Apple នៅពីក្រោយតែប៉ុណ្ណោះ។

គេមិនបានដឹងថាបុរសម្នាក់នោះ រាយការណ៏ទៅក្រុមហ៊ុន Best Buy ហើយឬនៅនោះទេ។ វីដេអូនេះផងដែរ ត្រូវបានបង្ហោះចូល YouTube ដោយម្ចាស់គណនីឈ្មោះ Black Back ហើយត្រូវបានគេចូលមើលរហូតដល់ ១៩០,០០០ដងឯណោះ៕


ប្រភព៖ Mirror

ដោយ៖ រិទ្ធីយ៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]