ប្តីប្រពន្ធមួយគូ ត្រូវបានចោទប្រកាន់ពី ការប្រើប្រាស់របៀបពិន័យដ៏ព្រៃផ្សៃចំពោះកូនទាំង ៣នាក់របស់ពួកគេ ដោយ បង្ខំអោយពួកគេចូលទៅក្នុងប្រអប់ប្លាស្ទិច ដែលមានតែរន្ធតូចមួយនៅខាងលើ សំរាប់ខ្យល់ចេញចូល។

ក្មេងៗអាយុ ៥ឆ្នាំ ៦ឆ្នាំ និង ៨ឆ្នាំ ត្រូវបានញាត់ចូលទៅក្នុងប្រអប់សំរាប់ការពិន័យមួយនាខែមិថុនា ក្នុងគ្រួសាររបស់ពួកគេ ស្ថិតក្នុង តំបន់ Steubenville រដ្ឋ Ohio កំឡុងពេលដែលឪពុកម្តាយពួកគេចេញទៅផ្សារ។

James Allen Taylor វ័យ ២៩ឆ្នាំ ជាឪពុក រួមទាំង Samantha Marie Taylor ដែលត្រូវជាម្តាយចុងវ័យ ២៦ឆ្នាំ បានទុក អោយពូ ២នាក់នៅជាមួយក្មេងៗដែលកំពុងទទួលការពិន័យទាំងនោះ។

មិត្តភក្តិម្នាក់របស់ក្រុមគ្រួសារនេះបានទៅកាន់ផ្ទះនោះ និងបានឃើញពីហេតុការណ៍ដូច្នេះ ក៏បានទាក់ទងទៅកាន់ប៉ូលីស។

ក្មេងៗទាំងនោះ បាននិយាយថា ពួកគេត្រូវរមួលខ្លួនអោយតូច និង កោង ដើម្បីចូលក្នុងប្រអប់រួច។ ពួកគេត្រូវនៅក្នុងប្រអប់បែបនេះ ជាទូទៅចាប់ពី ១៥នាទី ទៅ៣០នាទីសំរាប់ការពិន័យម្តង។

សព្វថ្ងៃក្មេងៗទាំងនេះត្រូវបានយកចេញពីផ្ទះនេះ និង​កំពុងរស់នៅជាមួយសាច់ញាតិរបស់ពួកគេ។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]