ភ្នំពេញ ៖ រថយន្ដរេហ្វ័រមួយគ្រឿង ដែលមានអ្នកបើកបរជាស្ដ្រីម្នាក់ មិនទាន់ស្គាល់អត្ដសញ្ញាណ នៅវេលាម៉ោង ប្រហែល ៦និង៣០នាទី ល្ងាចថ្ងៃទី៤ ខែសីហានេះ ស្ថិតនៅតាមបណ្ដោយផ្លូវ ៤៣២ កែងផ្លូវ ១៧៣ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ពោលនៅជិតផ្សារទួលទំពូង បានបើករេចង្កូត បុករះម៉ូតូចំនួន ៤គ្រឿង បណ្ដាលឱ្យមនុស្ស ៦នាក់រងរបួស ក្នុងនោះរងរបួសធ្ងន់ ២នាក់  ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ី ។

សេចក្ដីរាយការណ៍ពីកន្លែង កើតហេតុបានឱ្យដឹងថា ម៉ូតូទាំង ៤គ្រឿង រួមមាន ម៉ូតូស្មាស់វី ចំនួន ២គ្រឿង ម៉ូតូស្មាស់រេវ៉ូចំនួន ១គ្រឿង និងម៉ូតូវេវអាល់ហ្វា ចំនួន ១គ្រឿង ។ ក្រោយកើតហេតុ សមត្ថកិច្ចបានយករថយន្ដ និងឃាត់ខ្លួនអ្នកបើកបរ ទៅដោះស្រាយរកខុសត្រូវ។

សមត្ថកិច្ចបានឱ្យដឹងថា មូលហេតុដែលនាំឱ្យមានគ្រោះ ថ្នាក់ចរាចរនេះ គឺបណ្ដាលមកពីអ្នកបើកបរ បើកលឿន និងមិនប្រុងប្រយ័ត្ន ៕

ដោយ ៖ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]