Cellcard និង Microsoft បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀងមួយ​ដែល​នឹង​ផ្ដល់ សិទ្ធិអនុញ្ញាត​ឱ្យ​ ក្រុមហ៊ុន​ សែល​កាត ដាក់​​លក់ផលិតផលទូរស័ព្ទ Microsoft ក្នុងហាង​របស់​ខ្លួន​។

ការផ្ដល់ជូនផ្ដាច់មុខក្នុងការលក់ផលិតផលទូរស័ព្ទ Lumia របស់  Microsoft  ជា​ផ្នែក​មួយ​នៃ​កិច្ច​ ព្រម​ព្រៀង​នេះ​ ហើយផ្តល់សម្រាប់​ តែ​ចំពោះ​អតិថិជន​សែល​កាត​ប៉ុណ្ណោះ។



ទូរស័ព្ទ Lumia រួមបញ្ចូល​ប្រព័ន្ធ​ប្រតិបត្តិការ​ Microsoft OS ចុង​ក្រោយ​បំផុត ​ ប្រើWindows 10 មាន One Drive ​ ដែលធានា​ផ្តល់​នូវ​ បទ​ពិសោធ​ ពេញលេញគ្រប់ ទូរស័ព្ទរបស់អ្នក​។ ប្រព័ន្ធ​ប្រតិបត្តិការ OS ​ចុងក្រោយ​នេះ​ បានដាក់បញ្ចូលមុខងារពិសេស​ៗ​រួមមាន ​ម៉ឺនុយ​បើក ដែលអាចបញ្ជាបានតាមតម្រូវការ​ និង​ការ​បង្ហាញ​កម្មវិធី​ កម្មវិធី​ Browser​ ទំនើប​ថ្មី បច្ចេកវិទ្យា Microsoft ដែល​បានដាក់បញ្ចូល Cortana ​មានមុខងារជា​ Webnote ដែល​អនុញ្ញាត​ឱ្យ​អ្នកប្រើប្រាស់សរសេរគូសវាស​ នៅ​លើ​ទំព័រវែបនានា Action Center កំណែថ្មី និងមុខងារជាច្រើនទៀត។

"យើង​មាន​ការ​រំភើប​យ៉ាង​ខ្លាំង​ក្នុង​សហការជា​ដៃគូ​ជាមួយ ​សែលកាត និង​មាន​អតិថិជន​របស់​ខ្លួន​ បានប្រើប្រាស់ស្មា​ត​ហ្វូ​នម៉ាក Lumia ផ្សេងៗរបស់​យើង ដែលដំណើរការដោយ Windows 10។ យើង​ជឿ​ថា​ Microsoft នឹងមានផលិតផលជាច្រើនទៀត​ ដើម្បី​ផ្តល់​ជូន ​និង ពង្រីកវត្ត​មាន សកម្មភាពចុះ​ផ្ទាល់របស់​យើង បន្ថែមទៀត​តាម​រយៈ​​ដៃ​គូសហការ​ដែល ក្រុម​ហ៊ុន​ទូរស័ព្ទចល័ត​ធំនិងឈានមុខ គេមួយនៅកម្ពុជា គឺជាអ្វី​ដែល​យើង​ មាន​សុទិដ្ឋិនិយមបំផុត​។" នេះបើតាមការលើក ឡើងរបស់តំណាងក្រុមហ៊ុន Microsoft ប្រចាំនៅ​កម្ពុជា​។

ការផ្ដល់ជូនកម្មវិធីពិសេសនៅ​ក្នុង​ហាងផ្ទាល់ មានទាំងគម្រោងពិសេសផ្សេងៗ ការ​បញ្ចុះតម្លៃ​ និងកាដូឥត​គិត​ថ្លៃ ​សម្រាប់ការ​ ជ្រើសទិញ​ទូរស័ព្ទ​របស់ក្រុមហ៊ុន Microsoft ។

លោក Laszlo Barta នាយកផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន សែលកាត បានឲ្យដឹងថា “គំនិតផ្ដួចផ្ដើម កម្មវិធីហាងក្នុងហាង (SIS​) ​នេះ ​មាន​គោល​បំណង​​ឱ្យ​ អតិថិជន​យើងទទួលបាន​នូវ​បទ​ ពិសោធងាយស្រួលនៅ​ក្នុង​ហាងផ្ទាល់តែម្ដង​។ ដោយ​បានចុះហត្ថលេខា ជាមួយ​ដៃ​គូជាច្រើន យើង​ប្រ​មើល​មើលឃើញ ពីការប្រែក្លាយ​ការិយាល័យ​របស់​យើង​ឲ្យទៅ​ជា​កន្លែង ប្រមូលផ្ដុំម៉ូដែលទូរស័ព្ទមួយ ដែលមានលើពិភពលោក​ អាចឱ្យ​អតិថិជន​ យើង​រកទិញតាម​តម្រូវការ​របស់​ខ្លួន ដោយមានដំណោះស្រាយ សម្របសម្រួលពីដើមដល់ចប់​ ក៏ដូចជាទទួល បទពិសោធជាមួយទូរស័ព្ទទំនើបចុងក្រោយក្នុងប្រើ​ដៃ​ជា​លើក​ដំបូង។ យើង​សប្បាយរីករាយ​ណាស់​ដោយមាន Microsoft ចូលរួមក្នុងកិច្ច​ខិត​ខំ​ របស់​យើង​ ​បង្កើត​បាន​នូវ​ បទ​ពិសោធប្រើ ទូរស័ព្ទ​កាន់តែ​ប្រសើរ​​ សម្រាប់​អតិថិជន​។ យើង​ក៏មាន​ក្ដីរំភើប​ក្នុង​ការ​ធ្វើ​ការ​ រួម​គ្នា​ដើម្បី​បង្កើត​ នូវអត្ថប្រយោជន៍ដ៏ អស្ចារ្យ​ដោយ រួមបញ្ចូលធនធានរបស់ ក្រុមហ៊ុនយើងទាំងពីរ​ដើម្បី​ផ្តល់​ ឱ្យ​អតិថិជន​កាន់​ តែ​ច្រើន​សមនឹងការ ចំណាយរបស់ពួកគាត់។”

ផលិតផល​ទូរស័ព្ទរបស់ Microsoft នឹងមានលក់​នៅ​ការិយាល័យកណ្ដាល ​សែល​កាត ​សាខា​ផ្លូវកម្ពុជាក្រោម​ និងសាខា​ទួល​គោក ​ចាប់​ពីថ្ងៃទី06 ខែ​វិច្ឆិកា​ ឆ្នាំ201​​5 ត​ទៅ​។ អតិថិជន​ដែល​មក​កាន់​ សាខា​​ទាំង​នេះ​ នឹង​ទទួលបានគម្រោងផ្ដល់ជូនដំបូង ដូច​ខាង​ក្រោម​៖

 

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.cellcard.com.kh

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]