បន្ទាប់ពីបានលឺសំលេងថា មានមនុស្សធ្លាក់ក្នុងបឹង បុរសម្នាក់បានធ្វើការលោតចូលក្នុងទឹក និង ហែលទៅកាន់នារី ម្នាក់ដែលកំពុងតែលង់ក្នុងទឹក ចំងាយ ២០ ម៉ែត្រពីច្រាំង។

បន្ទាប់ពីហែលទៅដល់នារីម្នាក់នោះ គាត់បាន​ជួយទាញនាងមក ដាក់នៅកន្លែងមានសុវត្ថិភាព និង បានត្រលប់ទៅវិញដើម្បី យកកាបូបរបស់នាង ដែលអណ្តែតក្នុងទឹក។

ប៉ុន្តែនៅពេលដែលប៉ូលីសមកដល់ បុរសម្នាក់នេះបានចាកចេញទៅបាត់យ៉ាងស្ងៀមស្ងាត់។

នារីម្នាក់នេះត្រូវបាន គេដឹងថា មានវ័យ ប្រហែល ២០ឆ្នាំ មកពីភាគឦសាននៃប្រទេសចិន ប៉ុនប៉ងសំលាប់ខ្លួនដោយសារវិបត្តិស្នេហា។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]