ចិន៖ បុរសជនជាតិចិនម្នាក់ បានផឹកស្រា ក្នុងមួយថ្ងៃ អស់ចំនួន ២លីត្រ រយៈពេលជាង ៣០ឆ្នាំមកហើយ រហូតដល់ចុងក្រោយ ទទួលបានលទ្ធផល ដ៏គួរឲ្យអាណោចអាធ័ម ដោយបានដុះដុំសាច់ ដែលមានខ្លាញ់ ដ៏ធំសម្បើម នៅត្រង់.ក ហើយត្រូវគេ ឲ្យរហ័សនាមថា “បុរស.ក សេះ” ទៀតផង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជនជាតិចិនរូបនោះ មានឈ្មោះថា ហុងស៊ូ បានប្រឈមនឹងបញ្ហា ពិបាកហូប ដេក ឬដកដង្ហើម បន្ទាប់ពីកើតជំងឺម្យ៉ាង ហៅថា “Madelung” ដែលបណ្តាលឲ្យ ដុះដុំសាច់ ដែលមានខ្លាញ់ ដ៏ធំសម្បើម នៅលើរាងកាយ របស់គាត់ ដូចជាបរិវេណ ត្រង់.ក ដៃ និងជើង ក្រោយពីផឹកស្រាចិន ចំនួន២លីត្រ ក្នុងមួយថ្ងៃ អស់រយៈពេល ប្រមាណជាង ៣០ឆ្នាំ។


លោក ហុងស៊ូ

ស្រាចិនដែលលោកហុង បានផឹក គឺផលិតឡើងពី អង្ករ ឬគ្រាប់ធញ្ញជាតិ ដទៃទៀត ហើយមានកម្រិត ជាតិអាកុល ចន្លោះពី ៤០ ទៅ ៦០ភាគរយ ឯណោះ។ បើសរុបមក ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ លោក ហុង បានផឹកស្រាចិន អស់ជាង ២ម៉ឺនលីត្រ មកហើយ។

គួរឲ្យដឹងផងដែរថា ចំពោះជំងឺ “Madelung” ដ៏កម្របំផុតនេះ កើតមានត្រឹមតែ ៤០០ករណីប៉ុណ្ណោះ នៅទូទាំងពិភពលោក។

កាលពី១០ឆ្នាំមុន បុរសវ័យ ៥៣ឆ្នាំរូបនេះ បានចាប់ផ្តើមមើលឃើញ នូវការផ្លាស់ប្តូរ នៃខ្លួនប្រាណរបស់គាត់ ដោយវាបានចាប់ផ្តើមហើម នៅខាងក្រោយ ត្រចៀកទាំងគូ ហើយក៏បានរាលដាល នៅបរិវេណជុំវិញ បំពង់.ក របស់គាត់ទៀត។ ក្រោយមក ដុំសាច់ខ្លាញ់នោះ ក៏បានដុះនៅជុំវិញ.ក របស់គាត់ ដែលមានទម្រង់ដូចជា សត្វសេះ គោ និងអូដ្ឋ អីចឹង។ ដោយសារតែ កើតមានជំងឺចម្លែក និងកម្របែបនេះ លោក ហុង ដែលមកពីទីក្រុង Guangzhou ភាគខាងត្បូង នៃប្រទេសចិន ក៏បានដកខ្លួន ចេញពីសង្គម ហើយបាក់ទឹកចិត្ត និងកម្រចេញទៅ ខាងក្រៅផ្ទះណាស់។

លោក ហុងស៊ូ

ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីទទួលបាន ការធ្វើរោគវិនិច្ឆ័យរួច គាត់ក៏ទទួលបាន ការចាប់ផ្តើមថ្មី ដោយគ្រូពេទ្យ តម្រូវឲ្យគាត់ ឆ្លងកាត់ការវះកាត់ ចំនួន៣ បន្តបន្ទាប់គ្នា ដើម្បីយកដុំសាច់ខ្លាញ់ នោះចេញ។

គួរបញ្ជាក់ផងដែរថា មុនពេលលោកហុង ទទួលការវះកាត់ ដុំសាច់ខ្លាញ់ដែលហើម នៅជុំវិញបំពង់.ក របស់គាត់ មានទំហំដល់ទៅ ១៦សង់ទីម៉ែត្រ និងមានប្រវែងប្រហែល ១៤សង់ទីម៉ែត្រឯណោះ។ ជាងនេះទៅទៀត នៅត្រង់.ក របស់លោកហុង ក៏មានដុំពក ២ដុំផងដែរ ដែលមានទំហំ ប្រមាណ ១៩.៥សង់ទីម៉ែត្រ៕

ប្រភព ៖ mirror

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]