អង់គ្លេស៖ និស្សិតស្រីច្បាប់ម្នាក់ ត្រូវបាន អ្នកនៅក្នុងសាលារៀន ធ្វើការពេកជ្រាយ ទៅលើការតុបតែង ខ្លួនរបស់នាង ដោយសារតែនាង ព្យាយាមធ្វើខ្លួនឲ្យស្អាតខ្លាំងពេក។

នាង Paula Ursu អាយុ​១៨ឆ្នាំ ជានិស្សិតច្បាប់ថ្មីថ្មោង នៅក្នុងសាកលវិទ្យាល័យ London's Royal Holloway ដែលទើបតែចូល រៀនបានប៉ុន្មានសប្ដាហ៍ ត្រូវបាន ទទួលការរិះគន់ ជាច្រើន ពីរូបរាងខាងក្រៅរបស់នាង ពី មិត្ដរួមថ្នាក់។ នៅក្នុងនោះ នាងត្រូវបានគេសួរថា ហេតុអ្វីនាង ចំណាយកម្លាំងទៅលើ ការតុបតែងខ្លួន ដូចជា ផាត់មុខ ធ្វើសក់ និងពាក់ស្បែកជើងកែង មករៀន។ ដំបូងឡើង នាងមានអារម្មណ៍ មិនសប្បាយចិត្ដទៅលើ ពាក្យសម្ដីទាំងនោះ តែមកដល់ ពេលនេះ នាងលែងខ្វល់ទៀតហើយ​ ដោយសារតែ នាងយល់ថា នេះមិនមែនជារឿងរបស់ពួកគេ ដែលត្រូវសម្លឹងមើល មកនាង និងត្រូវមកនិយាយថា បែបនេះបែបនោះទេ។ នាង Paula Ursu ដែលចេះនិយាយ ៥ភាសា និងជាអ្នករស់នៅតួគី រូបនេះ បាននិយាយថា មានតែការតុបតែងខ្លួន​បែបស្អាតៗនេះទេ ដែលអាចជួយនាង ឲ្យមានទំនុកចិត្ដកាន់តែខ្ពស់ និងអាចផ្ដោតទៅលើ ការធ្វើអ្វីមួយបានយ៉ាងល្អ។ ម្យ៉ាងវិញទៀត នាងចំនាយពេល ត្រឹមតែ ២០ទៅ ៣០នាទី ក្នុងការតុបតែងខ្លួន និងកិច្ចការទាំងនេះ បានក្លាយជា ការងារប្រចាំថ្ងៃទៅហើយ។ 

យ៉ាងណាមិញ ក្រោយពីនាង ជួបនឹងការរិះគន់ទាំងនេះ នាងបានសរសេរពីបញ្ហាទាំងនេះ នៅក្នុងប្លុករបស់នាង ដែលជាចុងក្រោយ​ នាងទទួលបាន នូវមតិវិជ្ជមានជាច្រើន និងស្ដ្រីភាគច្រើន និយាយថា​នាង មានភាពក្លាហានផងដែរ។

ចុះប្រិយមិត្ដ គាំទ្រនាងដែរឬទេ? 

សូមមើលរូបភាពរបស់នាងនៅខាងក្រោម៖




ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]