កំណើននៃការនាំចេញបន្តរីកចម្រើនដោយសារតែស្មាតហ្វូនស៊េរីទំនើបតម្លៃមធ្យម និតម្លៃខ្ពស់​​ ទទួលបានការចាប់អារម្មណ៍ខ្លាំង ទីក្រុងសិនជិន ប្រទេសចិន។ កាលពី ថ្ងៃទី 27 ខែតុលា ឆ្នាំ 2015​ ក្រុមហ៊ុនស្មាតហ្វូន Huawei បានចេញផ្សាយរបាយការណ៍ត្រីមាស ទីបីប្រចាំឆ្នាំ 2015 ដែលបានបង្ហាញពី ការកើនឡើងជា​ លំដាប់នៃការនាំចេញស្មាតហ្វូនរបស់ខ្លួន។ ក្នុងនោះស្មាតហ្វូនស៊េរី ទំនើបតម្លៃមធ្យម និងតម្លៃខ្ពស់មានចំនួន 33% នៃការនាំចេញសរុប និងមានការកើនឡើង 7% បើធៀបទៅនឹង ត្រីមាសមុន។

ក្នុងរយៈពេលបីខែចុងក្រោយគិតត្រឹមថ្ងៃ 30 ខែកញ្ញានេះ ការនាំចេញស្មាតហ្វូន Huawei សរុបមានចំនួន 27.4 លានដើម កើនឡើង 63% បើធៀបនឹងឆ្នាំមុន ដែលនេះគឺជាការកើនឡើង មួយដែលគួរឲ្យ កត់សម្គាល់ជាទីបំផុត ដោយហេតុថាការនាំចេញ ស្មាតហ្វូនក្នុងឆ្នាំ 2015 ត្រូវបានគេរំពឹងថា​ មានការកើនឡើងពី មួយឆ្នាំទៅមួយឆ្នាំត្រឹមតែ 9.3% ប៉ុណ្ណោះ។

លោក Richard Yu នាយកប្រតិបត្តិរបស់ក្រុមហ៊ុនស្មាតហ្វូន Huawei មានប្រសាសន៍ថា៖ “យើងមាន មោទនភាពយ៉ាងខ្លាំង ចំពោះការរីកចម្រើននៅ ក្នុងទីផ្សារបរទេស និងការកើនឡើងនៃ តម្រូវការស្មាតហ្វូនទំនើបតម្លៃមធ្យម និងតម្លៃខ្ពស់។ ជាមួយអត្រាកំណើននេះ យើងមានទំនុក ចិត្តយ៉ាងមុតមាំ លើលទ្ធភាពនាំចេញឲ្យបានសរុប 100 លានដើមនៅចុងឆ្នាំនេះ។” 

ការនាំចេញស្មាតហ្វូន Huawei ទៅកាន់តំ​បន់អឺរ៉ុបកើនឡើង 98% និងតំបន់មជ្ឈិមបូព៌ា & អាហ្វ្រិកកើនឡើង 70%។ មិនត្រឹមតែប៉ុណ្ណោះ ការចែកចាយក្នុងប្រទេសចិន ក៏ទទួលបាន ជោគជ័យដ៏ត្រចះត្រចង់ផងដែរ នៅក្នុងត្រីមាសនេះ ដោយមានការ កើនឡើង 81% ធៀបនឹងឆ្នាំមុន។ 

ស្មាតហ្វូន Huawei ស៊េរីទំនើបតម្លៃមធ្យម និងតម្លៃខ្ពស់ដែលមានតម្លៃចាប់ $300 ទទួលបាន ប់អារម្មណ៍យ៉ាងខ្លាំង។ ក្រោយការសម្ពោធ Huawei Mate 7 លក់បាន 6.5 លានដើម Huawei P7 លក់បាន 7.5 លានដើម និង Huawei P8 លក់បាន 4 លានដើម។ កំពូលស្មាត ហ្វូនស៊េរីចុងក្រោយបំផុត Huawei Mate S ត្រូវបានគេ សម្ពោធនៅក្នុងខែកញ្ញា ឆ្នាំនេះ មកដល់ពេលនេះ មានវត្តមានក្នុងប្រទេសចំនួន 48 ទូទាំងពិភពលោករួមមាន ចិន អង់គ្លេស អាល្លឺម៉ង់ បារាំង អេស្ប៉ាញ ។ល។ ការសម្ពោធ Huawei Mate S ពណ៌ស៊ីជម្ពូរ បានធ្វើឲ្យ ម៉ាកសញ្ញារបស់ Huawei កាន់តែរឹងមាំ និងទទួលស្គាល់ជាសកល ពីសំណាក់អ្នកប្រើប្រាស់ ដែលជាសុភាពនារីទាំងឡាយ។

(HUAWEI P8)


HUAWEI Mate S ពណ៌ស៊ីជម្ពូរ) 

តម្រូវការស្មាតហ្វូនស៊េរីទំនើបតម្លៃធម្យមមានការកើនឡើងខ្លាំងនៅក្នុងតំបន់អឺរ៉ុប ដែលមាន ចំណែកទីផ្សារប្រមាណ 12.4% ក្នុងចំណោមស្មាតហ្វូនសរុប នៅក្នុងទីផ្សារប្រទេស អេស្ប៉ាញ និង 45.7% ចំពោះស្មាតហ្វូនស៊េរីទំនើបតម្លៃខ្ពស់ ចន្លោះពី 400-500 អឺរ៉ូ។

Huawei ក៏ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងប្រទេសអ៊ីតាលី ដែលមានចំណែក ទីផ្សារសរុប 10.9% និង 27.9% ចំពោះស្មាតហ្វូនស៊េរី ទំនើបតម្លៃខ្ពស់។

ថ្មីៗនេះ ក្រុមហ៊ុនស្រាវជ្រាវដ៏ល្បីរបស់អាល្លឺម៉ង់ GFK បានបង្ហាញថា ក្រុមហ៊ុន Huawei​ បានរក្សាតំណែង ជាក្រុមហ៊ុនផលិត ស្មាតហ្វូនឈាន មុខគេមួយ ក្នុងចំណោមក្រុមហ៊ុនកំពូល​ ទាំងបីក្នុងពិភពលោក គិតត្រឹមខែមករា ដល់ខែសីហា​ឆ្នាំ 2015 ដែលមានចំណែកទីផ្សារសរុបចំនួន 9.5%។ 

នៅក្នុងប្រទេសចិនវិញ Huawei បន្តនាំមុខគេនៅក្នុងទីផ្សារដែលមានចំណែកទីផ្សារសរុប 15%​ គិតត្រឹមខែកញ្ញា ឆ្នាំ 2015។

Huawei ក៏បានក្លាយជាស្មាតហ្វូនកំពូលមួយ ក្នុងចំណោមម៉ាកសញ្ញា ស្មាតហ្វូនល្បីបំផុតទាំងបី នៅក្នុងប្រទេស អូស្ត្រាលី ប៊ែលហ្សិក អ៊ីតាលី ព័រទុយហ្គាល់ អេស្ប៉ាញ ស្វីស និងណូវែសេឡង់។

នៅក្នុងខែតុលា ឆ្នាំ 2015 ត្រូវបានបញ្ចូលទៅក្នុងតារាងកំពូលម៉ាកសញ្ញល្បីៗទាំង 100 ក្នុងឆ្នាំ​2015 ដោយក្រុមហ៊ុន Interbrand[1] ហើយនៅក្នុងឆ្នាំនេះ Huawei ទទួលបានចំណាត់ថ្នាក់លេខ 88។  កាលពីឆ្នាំ 2014 ក្រុមហ៊ុន Huawei ទទួលបានចំណាត់ ថ្នាក់លេខ 94 និងបានក្លាយខ្លួនជាម៉ាកសញ្ញារបស់ ប្រទេសចិនដំបូងគេបំផុត ដែលមានវត្តមាននៅក្នុងតារាងកំពូល ម៉ាកសញ្ញល្បីៗទាំង 100 នេះ។

បញ្ចូលអត្ថបទដោយ​ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]