កូរ៉េខាងត្បូង៖ កាលពីខែមីនា កន្លងទៅនេះ ក្រុមហ៊ុន Samsung បានប្រកាសជាផ្លូវការថា ក្រុមហ៊ុនកំពុងតែធ្វើការ លើគំរោងមួយ មានឈ្មោះថា “Project Valley” ក្នុងការផលិត ទូរស័ព្ទដៃស្មាតហ្វូន អាចបត់ជា ២កំណាត់បាន។

រហូតមកដល់ ខែកញ្ញា ក្រុមហ៊ុនក៏បានបញ្ចេញ ព័ត៌មានមួយចំនួន ទាក់ទងនឹងលក្ខណៈសម្បត្តិ របស់ទូរស័ព្ទដៃ ស្មាតហ្វូន ដែលអាចបត់ជា ២កំណាត់បាននោះ ហើយក៏បង្ហាញឲ្យដឹងថា វាត្រៀមខ្លួនរួចជាច្រើន សម្រាប់ការដាក់បង្ហាញ នៅក្នុងខែមករា ឆ្នាំ២០១៦ ខាងមុខនេះ។


(រូប Concept)

កាលពីពេលថ្មីៗនេះ របាយការណ៍ថ្មីមួយទៀត ក៏បានបង្ហាញ ឲ្យដឹងផងដែរថា ទូរស័ព្ទដៃស្មាតហ្វូន ដែលអាចបត់ជា ២កំណាត់បាននោះ ច្បាស់ណាស់ ប្រាកដជាបង្ហាញខ្លួន ប៉ុន្តែដំបូងគឺបង្ហាញខ្លួន នៅតាមបណ្តាប្រទេស មួយចំនួនដូចជា ចក្រភពអង់គ្លេស, អាឡឺម៉ង់, អ៊ីតាលី, តំបន់ Nordic, បារាំង, ប៉ូឡូញ និងកូរ៉េខាងត្បូង នៅក្នុងខែមករា ឆ្នាំក្រោយនេះ។


(រូប Concept)

ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិខ្លះៗ របស់វា៖

  • CPU Snapdragon ៦២០ និង ៨២០ processor 
  • RAM ទំហំ ៣GB
  • អាចបន្ថែម Memory Card បាន
  • ថ្មជាប់ (មិនអាចដោះចេញបាន)

ខាងក្រោមនេះ គឺជាវីដេអូ បង្ហាញពី Concept នៃទូរស័ព្ទដៃ និង Tablet របស់ Samsung៖

ប្រភព ៖ gsmarena & phonearena

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]