តើប្រិយមិត្ដធ្លាប់គិតដែរ ឬទេថាមានសេវាកម្មផ្លូវភេទ សម្រាប់ក្មេងប្រុសអាយុ១៣ឆ្នាំ?

កាលពីពេលថ្មីៗនេះ មានស្រ្ដីម្នាក់ឈ្មោះ Chen បានធ្វើការរាយការណ៍ទៅ ប៉ូលីសថា កូនប្រុសរបស់គាត់បានឲ្យថ្លៃ សេវាផ្លូវភេទទៅស្រ្ដីរកស៊ី នៅពេលដែលកូនគាត់ កំពុងងូតទឹកនៅមជ្ឈមណ្ឌលលេងកំសាន្ដ ជាមួយនាងនៅក្នុងទីក្រុង Xianyang ក្នុងខេត្ដ Shaanxi ប្រទេសចិន។

ម្ដាយរបស់ក្មេងប្រុសនេះ បានបន្ដថា នាងនិងប្ដីរបស់នាង បានយកកូនប្រុសរបស់ខ្លួន ដែលមានអាយុ១៣ឆ្នាំទៅមជ្ឈមណ្ឌលនោះ កាលពីល្ងាចម៉ោង ៦ ដើម្បីចូលរួមលេងកំសាន្ដនៅទីនោះ។ នៅក្នុងនៅពេលនោះ ប្ដីរបស់គាត់រវល់ទៅ កន្លែងធ្វើការបានទុកកូនប្រុសគាត់​តែ ម្នាក់ឯងនៅក្នុងនោះចំណែកឯគាត់  បានងូតទឹកលេងនៅកនែ្លងមនុស្សស្រី។ នៅពេលដែលកូនប្រុសគាត់ដែលមាន ឈ្មោះថា Pengpeng បានមកអង្គុយសម្រាក បន្ទាប់ពីងូតទឹករួច ស្រាប់តែមានអ្នកបម្រើមកសួរវា ថាត្រូវការអ្នកម៉ាស្សា ឬអត់។ ដោយសារតែចង់ម៉ាស្សាទើបកូនប្រុសរបស់ ខ្លួនដើរតាមអ្នកបម្រើនោះទៅជាន់ខាងលើនៃអគារនោះ។ អ្វីដែលមិននឹកស្មានដល់នោះ ស្រាប់តែមាននារីម្នាក់បានចូលមកក្នុង បន្ទប់និងបានដោះខោអាវវាចេញអស់ និងធ្វើសកម្មភាពផ្លូវភេទ ដែលពេលនោះធ្វើឲ្យ កូនប្រុសរបស់គាត់ ពិបាកនឹងតវ៉ា។ ជាក់ស្ដែងគាត់មិនបានដឹងថា កូនប្រុសរបស់គាត់បាន ធ្វើអ្វីនោះទេ តែគាត់បានដឹងនៅពេលដែល វិក័យប័ត្រចេញមក មានបូកបន្ថែមថ្លៃសេវាកម្មផ្សេងទៀត ដែលមានតម្លៃ ១៩៨ យ័ន ស្មើនឹង ៣៨ដុល្លារអាមេរិច។

តើនេះពិតជាអាចទៅរួចដែរឬទេ​ដែល មានសេវាផ្លូវភេទសម្រាប់ក្មេងប្រុសដែល មិនទាន់គ្រប់អាយុ? 

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]