ភ្នំពេញ៖ បន្ទាប់ពីឆ្លងផុតក្នុង វគ្គចម្រុះផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ​២០១៥ កន្លងទៅនេះ ។ពេលនេះ បេក្ខនារីទាំង ២៦ កំពុងតែព្យាយាម ហ្វឹតហាត់ បង្កើន សមត្ថភាពសិល្បៈ មានទាំងហ្វឹត ហាត់រៀនពីការដើរម៉ូត ទាំងបែបសម័យ និងប្រពៃណីខ្មែរ ដើម្បីត្រៀមខ្លួន ប្រកួតប្រជែងដើម្បីឈាន ទៅកាន់ជាជ័យលាភី កញ្ញា ឯកទេសចរណ៍ ឆ្នាំ២០១៥ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ០១ ខែវិច្ឆិកា នេះ។​


ក្នុងការ ហ្វឹតហាត់នេះបានប្រព្រឹត្តធ្វើឡើងនា ថ្ងៃទី ១៧ និង ១៨ ខែតុលា នេះ នៅភោជនីយដ្ឋាន ទន្លេបាសាក់ពីរ ដោយមានបង្ហាត់ បង្ហាញពី បច្ចេកទេសដើរបង្ហាញម៉ូត បែបសម័យទំនើប និង របៀបដើរបង្ហាញ ម៉ូតធ្វើឲ្យទាក់ទាញទស្សនិកជនពី រៀមច្បង ជាកញ្ញាឯកជ័យលាភីទេសចរណ៍ ឆ្នាំ ២០១២ ។


ព្រមជាមួយ ក៏មានការបង្ហាត់បង្ហាញពី របៀបដើរម៉ូត បែបនារីខ្មែរ​ និង របៀបសំពះតាម ទំនៀមទម្លាប់ខ្មែរ ពី អ្នកគ្រូបង្រៀនជំនាញផ្នែកសិល្បៈ ដែលមានបទពិសោធន៍ និង ជំនាញផ្នែកទាក់ទងនឹងសិល្បៈបែបខ្មែរ យ៉ាងស្ទាត់ជំនាញ ឲ្យបេក្ខនារីទាំងអស់ បានយល់កាន់តែច្បាស់ពី សិល្បៈនៃការ ដើរបង្ហាញម៉ូតផងដែរ ។

កម្មវិធីប្រកួតនេះ ត្រូវបានចូលរួម គាំទ្រ​ដោយក្រសួងវប្បធម៌​ និងវិចិ​ត្រសិល្បៈ។ហើយ ​ ជ័យលាភីឯក នឹងទទួល បាន ការចំណា​យ​ផ្សេងៗ មានតំលៃជាទឹក ប្រាក់សរុប​​ 15,000 ដុល្លា និង ក្លាយជាបេក្ខនារី តំណាងឲ្យ​​​ ប្រ​ទេស កម្ពុជា​ ចូលរួមប្រកួតកញ្ញា ឯក​ទេសចរណ៍អន្តរជាតិ​ លើកទី 19​ ក្នុងវគ្គផ្តាច់​ព្រ័​ត្រ នៅថ្ងៃទី​ 28 វិច្ឆិកា 2015 នៅ ប្រទេសវៀតណាម៕



សកម្មភាពបង្ហាត់បង្រៀនដើរបែបនារីខ្មែរ របស់អ្នកគ្រូសិល្បៈ


ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]