ភ្នំពេញ៖ នាថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០១៥នេះ ក្នុងកម្មវិធីប្រកួត កញ្ញាឯកទេសចរណ៍ អន្តរជាតិ-កម្ពុជា ប្រចាំឆ្នាំ ២០១៥ បានឈានមកដល់វគ្គជ្រើសរើសផ្តាច់ព្រ័ត្រ ដោយក្នុងនោះ មានការបង្ហាញសមត្ថភាពរបស់បេក្ខនារី ដែលបានជាប់ក្នុងវគ្គជម្រុះ លើកទី១ និង លើកទី២

 
បរកញ្ញាឯកទេសចរណ៍​ឆ្នាំ​២០១២ ដើរបង្ហាញម៉ូត បើកកម្មវិធី

សំរាប់ការជ្រើសរើសផ្តាច់ព្រ័ត្រនេះ បានធ្វើការជ្រើសរើសបេក្ខនារីចំនួន ២៦រូប ​ ក្នុងចំណោមការជ្រើសរើស ចំនួន ២លើក ដោយលើកទី១ មានបេក្ខនារី ចំនួន១០០រូប និងលើកទី២ ចំនួន ៤០រូប។ បេក្ខនារីម្នាក់ៗ បានបង្ហាញសមត្ថភាពដើរម៉ូត និងភាពក្លាហាន រួមជាមួយចំណេះដឹងទាក់ទងនឹង វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា​ នៅចំពោះមុខ គណៈកម្មការ ព្រមទាំងទស្សនិកជនជាច្រើន។

ចំពោះបេក្ខនារី ដែលបានជាប់​ការជ្រើសរើសក្នុងវគ្គនេះ នឹងធ្វើការប្រកួតប្រជែង នៅវគ្គចុងក្រោយ ដើម្បីដណ្តើម ជ័យលាភីកញ្ញាឯកទេសចរណ៍ ប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០១៥ នៅសណ្ឋាគារសុខាភ្នំពេញ ។


បេក្ខនារីចូលរួមប្រកួត ក្នុងកម្មវិធីផ្តាច់ព្រ័ត្រនេះ

ក្នុងនោះដែរ គណៈកម្មការ ដែលនឹងចូលរួមក្នុងការជ្រើសរើសផ្តាច់ព្រ័ត្រ មានវត្តមានដូចជា តារាសម្តែង ជើងចាស់ដ៏ល្បីល្បាញ អ្នកស្រី ឌី សាវ៉េត  និងកញ្ញាឯកទេសចរណ៍ប្រចាំ ឆ្នាំ ២០១២ ២០១៣ និង ២០១៤ ផងដែរ។

យ៉ាងណាមិញ កញ្ញាឯកទេសចរណ៍ប្រចាំឆ្នាំ ២០១៤ កញ្ញា ថន ស្រីណៃ ក៏បានផ្តែផ្តាំដល់បេក្ខនារី ចូលរួមទាំងអស់ ត្រូវតែមានភាពក្លាហានជាចំាបាច់ និងហ៊ានបង្ហាញនូវសមត្ថភាព បង្ហាញស្នាមញញឹម ព្រមជាមួយចំណេះដឹងដែលខ្លួនមានទាំងអស់ ក្នុងការប្រកួតជ្រើសរើសនេះ៕


គណៈកម្មាការចូលរួមធ្វើការសំភាសន៍ និង ផ្តល់ពិន្ទុដល់បេក្ខនារី






សកម្មភាពនានា ក្នុងការចូលរួមរបស់បេក្ខនារីក្នុងការជ្រើសរើសផ្តាច់ព្រ័ត្រ


ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]