ភ្នំពេញ៖ លោក អ៊ាម វន្នី ជាបេក្ខជនកម្មវិធី ប្រកួតចម្រៀងខ្នាតអន្តរជាតិ Cambodian Idol  ត្រូវបានធ្លាក់ និងចាកចេញពីកម្មវិធី កាលពីយប់ថ្ងៃអាទិត្យ ទី១៨ ខែតុលា ម្សិលមិញ។


លោក អ៊ាម វន្នី

បេក្ខជនប្រឡងចម្រៀង Cambodian Idol មកពីខេត្តបាត់ដំបង មានពហុជំនាញ ចេះលេងឧបករណ៍ភ្លេង និពន្ធទំនុកច្រៀង និងមានទឹកដមសំលេងផ្អែមពិរោះ លោក អ៊ាម វន្នី បានធ្លាក់ និងចាកចេញពីកម្មវិធី កាលពីយប់ថ្ងៃអាទិត្យនេះ ដោយសារតែសម្លេង នៃការផ្ញើរសារគាំទ្រ ពីសំណាក់អ្នកគាំទ្រ ទទួលបានតិចតួចជាង បេក្ខជន នី រតនា។

គេសង្កេតឃើញថា ក្រោយការប្រកាសលទ្ធផល ឲ្យអ៊ាម វន្នី ជាអ្នកចាកចេញ ពីកម្មវិធីប្រកួតចម្រៀង Cambodian Idol នោះ រូបគេបាននិយាយពីទឹកចិត្តមួយចំនួន ក៏ដូចជាសារផ្ញើរជូន ទៅដល់អ្នកគាំទ្ររបស់ខ្លួន យ៉ាងមានអត្ថន័យ រហូតដល់អ្នកទស្សនាជាច្រើន ព្រមទាំងគណៈកម្មការទាំង៤រូប មានភាពក្តុកក្តួលរហូតដល់ រលីងរលោង និយាយមិនចង់ចេញផងដែរ។

លោក អ៊ាម វន្នីបាននិយាយថា៖ "នេះជាសម្តីចុងក្រោយរបស់ខ្ញុំ តែមិនមែនបានន័យថា ចុងក្រោយរហូតនោះទេ វិស័យសិល្បៈមួយនេះ ខ្ញុំនឹងបន្តឈរជើងទៅមុខទៀត។ ថ្ងៃនេះគឺជាថ្ងៃដែលខ្ញុំ ហ៊ានទទួលស្គាល់ការពិត ខ្ញុំក៏មិនបាក់ទឹកចិត្ត ដោយសារលទ្ធផលនេះដែរ ហើយខ្ញុំក៏សរសើរទៅដល់ បេក្ខជនដែលគាត់ប្រឡងជាប់ ពិតជាពូកែ"។

នៅមានពាក្យពេជន៍មួយចំនួនទៀត របស់បេក្ខជន អ៊ាម វន្នី ដែលធ្វើឲ្យប្រិយមិត្ត អ្នកគាំទ្រ និងគណៈកម្មការ ក្តុកក្តួលរហូតដល់ និយាយទាំងអួលដើមក។ តោះ! ចង់ដឹងថាទិដ្ឋភាពពេលនោះ យ៉ាងណាខ្លះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

ប្រភព៖ Cambodian Idol

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]