ភ្នំពេញ៖ តារាសម្តែងស្រី ភិន សុដាលីស បានធ្វើដំណើរកំសាន្តនៅអ៊ឺរ៉ុប ជាមួយក្រុមគ្រួសារ តាំងពីមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ។

យោងតាមបណ្តាញសង្គមនានា របស់តារាស្រីរូបនេះ បានបង្ហោះរូបជាច្រើនសន្លឹក ដែលនាង បានលំហែកាយ នៅប្រទេសបារាំង ជាមួយនឹងក្រុមគ្រួសារ រួមមានឪពុកម្តាយ និងប្អូនប្រុសស្រី ២នាក់ទៀត។ ប៉ុន្តែដោយឡែក ចំពោះដំណើរកម្សាន្តនេះ ហាក់ដូចជា គ្មានវត្តមាន លោកប៉ែន ចំរុង ដែលជាគូស្នេហ៍របស់នាង បានចូលរួមនោះទេ។

ជាមួយគ្នានោះដែរ បើតាមប្រភពព័ត៌មានក្នុងស្រុក បានឲ្យដឹងថា លោក អ៊ិន សុភិន បាននាំក្រុមគ្រួសារដើរលេងនេះ​ គឺទី១ កុំឲ្យសមាជិកទាំង៥នាក់ ក្នុងគ្រួសារបាត់គ្នា និងទី២គាត់ចង់ឲ្យកញ្ញា ភិន សុដាលីស ដឹងថា រូបគាត់ អត់មានបំណងអាក្រក់បំភ្លេចនាងទេ ទោះបីជានាង ធ្វើឲ្យរូបគាត់ខកចិត្តដល់ម្លឹងក៏ដោយ។ ហើយរូបគាត់ ក៏មិនបានឆ្លៀតពេលនេះ ដើម្បីបញ្ចុះបញ្ចូលឲ្យនាង ស្តាប់តាមជំហរគ្រួសារ ក្នុងឱកាសបានចេញទៅកសាងអនុស្សាវរីយ៍រួមគ្នាជាលក្ខណៈ ក្រុមគ្រួសារ និងឪពុក-កូននេះដែរ៕











ភិន សុដាលីស ទៅដើរលេងអ៊ឺរ៉ុប ជាមួយក្រុមគ្រួសារ

ប្រភព ហ្វេសប៊ុក
ដោយ៖​កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស