ភ្នំពេញ៖ ក្រុម​ហ៊ុនហ្វដ​ម៉ូទ័រ​ (Ford Motor) កំពុង​ធ្វើ​ការ​ស្វែងរក​នូវ​អ្នក​ច្នៃម៉ូត​ ដែល​មាន​ថ្វីដៃ​ល្អ​ ក្នុងការ​ច្នៃ ប្រឌិតនូវសម្ភារៈ ប្រើប្រាស់ច្នៃចេញពី សំណល់​ផ្លាស្ទិច ដើម្បី​ប្រកួត​យក​​ ពាន​រង្វាន់​អ្នក​ច្នៃ​ម៉ូត​របស់ ​ក្រុមហ៊ុន​ហ្វដ (Ford) ។​

កម្មវិធី​នេះ​នឹង​​ផ្តល់រង្វាន់​​ដល់សិស្ស និស្សិត ​​៣​នាក់​ ដែល​មាន​​គំនិត​ច្នៃ​​ប្រឌិត​​ខ្ពស់ ​​មក​​ពី​ បណ្តា​ប្រទេស​ ក្នុង​ទ្វីប​អាស៊ីនិង​​​ អ៊ឺរ៉ុប​​ ​​ដោយក្រុមហ៊ុន​នឹង​​ ផ្តល់​ជូន​នូវវត្ថុ​ធាតុដើម​ ​ដែលនៅ​ សេស​សល់​ពី​ការ​ផលិត រថយន្តហ្វដ​ (Ford) ​ព្រម​ទាំងទឹក​ប្រាក់​ ១,០០០​ ដុល្លា​សហរដ្ឋអាមេរិចក សម្រាប់ជាទុន​​ប្រើ​ប្រាស់​ ក្នុង​ការ​ប្រកួត​នេះ ។​​

គួរបញ្ជាក់​ផង​ដែរ​ថា ជ័យលាភី​ទាំង​៣​នាក់​នោះ នឹងមាន​ឱកាស​ក្នុងការ​បង្ហាញ​នូវ​ គំនិត​ច្នៃ​ប្រឌិត របស់​ខ្លួន​ តាម​រយៈ​ការ​ តម្រូវ​ឲ្យច្នៃប្រឌិត នូវ​សម្លៀកបំពាក់​ ដែលបង្កើត​ឡើង​ពី ក្រណាត់កៅអី​ឡាន​ ដែលផ្តល់​ដោយ​ ក្រុមហ៊ុន​ហ្វដ​ (Ford) ក្នុងគោល​បំណង​ ជម្រុញឲ្យ មនុស្សជាតិយល់ដឹង និងចូលរួមកាត់ បន្ថយ​​ផលប៉ះពាល់បរិស្ថាន ។​ ទន្ទឹម​នឹង​នេះ​ ក្រុមហ៊ុន​ហ្វដ​ (Ford) នឹង​ធ្វើ​ការ​ផ្តល់ជូន នូវ​ស្រោម​កៅអីឡាន ​ដែលផលិត​ពី សំណល់​ដបផ្លាស្ទិច ដល់បេក្ខជន​ ដែល​ចូលរួម​ប្រកួត​ សម្រាប់យក​ទៅ ច្នៃម៉ូត​​សម្លៀក បំពាក់ផងដែរ ។​

“ក្នុង​នាម​យើង​ជា​អ្នក​ផលិត​រថយន្ត​​ យើង​ខិត​ខំរិះ​រក​គ្រប់មធ្យោ​បាយ ​ដើម្បី​ចូល​រួម​ កាត់​បន្ថយ​ នូវ​ផល​ប៉ះ​ពាល់បរិស្ថាន​ ជាពិសេស​កាត់​ បន្ថយ​ការ​កើន​​ឡើង នូវឧស្ម័ន​កាបូនិក​​ នៅក្នុងបរិយាកាស​”​ នេះបើតាម ការបញ្ជាក់របស់កញ្ញា ឈែល ស៊ីលីវ ប្រធាន​ផ្នែកច្នៃម៉ូត​របស់​ ក្រុមហ៊ុន​ហ្វដ (Ford) ។​ កញ្ញាបាន​បន្ថែម​ ទៀតថា “​ជាច្រើន​ឆ្នាំ​កន្លង​មក យើងទទួលបានជោគជ័យ ក្នុងការ​​ផលិតរថយន្ត​ហ្វដ (Ford) ដែលមិន​ប៉ះពាល់ ដល់បរិស្ថាន ​ដោយប្រើប្រាស់​​វត្ថុធាតុដើមកែច្នៃ ចេញ​ពីសំណល់​​ ដបផ្លាស្ទិច​​ កប្បាស ក្រចៅ ចំបើង គ្រាប់សណ្តែក និងប្រេងល្ហុងខ្វងជាដើម” ។

​កម្មវិធី​នេះបង្កើត​​ឡើង​ ក្នុងគោល​បំណង​ផ្តល់ឱកាសដល់បេក្ខជន ​ដែលមានគំនិត​ ច្នៃ​ប្រឌិត​ខ្ពស់​ បាន​ បញ្ចេញ​នូវ     ទេពកោសល្យ​ របស់ខ្លួន ​តាម​រយៈ​ការប្រើប្រាស់​ កាក​សំណល់​ យក​មកកែ​ច្នៃ​​​រចនា ជា​​​ម៉ូត​សម្លៀកបំពាក់ ។​ លើស​ពី​នេះ​ទៅ​ទៀត ក្រុមហ៊ុន​ហ្វដ (Ford) ចង់​ជំរុញ​ឲ្យមានការកែច្នៃ នូវ​សម្ភារៈដែល ប្រើប្រាស់រួច ទុកជាសម្ភារៈដែលមានប្រយោជន៍ និងរួម​គ្នា​​ ការពារ​បរិស្ថាន ។

កញ្ញា លីវ​ បានបន្ថែមទៀតថា “​តាមរយៈកម្មវិធី​​នេះ​ យើងបានជំរុញ​ឲ្យបេក្ខជន​ខិតខំ បង្កើត​និង​ ច្នៃ​ប្រឌិត​បន្ថែម​ទៀត​ ដើម្បីទទួល​បាន នូវ​បទពិសោធន៍​ ល្អៗ​ក្នុងការ​កែច្នៃ នូវ​ក្រណាត់ និងម៉ូតដែលទាន់សម័យ ​។​ ការផ្តល់ជូននូវវត្ថុធាតុដើម សម្រាប់ការរចនា នូវសម្ភារៈប្រើប្រាស់នេះ យើងជឿជាក់ ថានៅថ្ងៃ អនាគត អ្នកច្នៃម៉ូតទាំងអស់នឹងនៅតែ បន្តគំនិតថ្មីៗនិងល្អៗ ក្នុងការបង្កើត​សម្ភារៈ ប្រើប្រាស់​ ដែលច្នៃចេញពី កាកសំណល់នានា​” ​។​

​ក្រុមហ៊ុនហ្វដ (Ford) នឹងនៅតែបន្ត​សហការ​ជាមួយនឹងអង្គការ Redress ជាអង្គការមួយ ដែលបង្កើត ឡើងដើម្បីទប់ ស្កាត់នូវផលប៉ះ ពាល់​ទៅលើបរិស្ថាន ដោយ​ផ្តួច​ផ្តើម ចេញពីវិស័យ ច្នៃប្រឌិត​សម្ភារៈប្រើ ប្រាស់ពីកាក​សំណល់ ដើម្បីបង្កើតឲ្យ មានការ ប្រកួតនូវការ ច្នៃម៉ូតរបស់ហ្វដ (Ford) ឆ្នាំ២០១៦ នេះ ។​ នៅក្នុងកម្មវិធីនេះ បេក្ខជនទាំង ១០នាក់ ដែល​ត្រូវ​បាន​​​​ជ្រើស​រើស​ សម្រាប់​ការ​ប្រកួតនេះ​ នឹងតម្រូវ​ឲ្យ ប្រើប្រាស់នូវ​ ស្រោមកៅអីរថយន្ត​ហ្វដ (Ford) ​​ដើម្បី​កែ​ច្នៃ​ឲ្យ​ចេញ​​ ជា​ម៉ូត​​សម្លៀកបំពាក់ ។​ 

សម្លៀកបំពាក់​ដែលមាន​ការច្នៃ​ប្រឌិត​ខ្ពស់ជាង​គេ នឹងត្រូវ​​​ដាក់បង្ហាញនៅក្នុង​កម្មវិធី បង្ហាញ​ម៉ូត Hong Kong Fashion Week ដែលជាផ្នែកមួយ​ នៃកម្មវិធីប្រកួត ច្នៃម៉ូតរបស់ហ្វដ (Ford) ។​

ការប្រកួតច្នៃម៉ូតរបស់ក្រុមហ៊ុនហ្វដ (Ford) នឹងចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៥ ហើយ​បេក្ខជន អាចចាប់​ផ្តើម​ ចុះឈ្មោះចូល​រួម​ប្រកួត​ ចាប់​ពី​ថ្ងៃនេះ​ តទៅ​ នៅ​លើ​គេហទំព័រ របស់ក្រុមហ៊ុន​ហ្វដ (Ford) www.digitalsnippets.ford.com/fordgrant ។​

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]